ខែយុវជនឆ្នាំ២០២៥៖ លើកកម្ពស់តួនាទីរបស់យុវជនក្នុងការកសាងមាតុភូមិ
(VOVWORLD) - នាថ្ងៃទី ២៨ ខែកុម្ភៈ នៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេស បានប្រព្រឹត្តិទៅពិធីបំផុសខែយុវជនឆ្នាំ ២០២៥ ជាមួយសកម្មភាពជាក់ស្តែងសម្រាប់ការងារសន្តិសុខសង្គម និងជីវភាពសហគមន៍។
ដោយប្រធានបទ “យុវជន Lai Chau មានមោទនភាពនិងជឿជាក់យ៉ាងមុតមាំលើបក្ស” ក្នុងខែយុវជនឆ្នាំនេះ សមាជិកសម្ព័ន្ធយុវជន Lai Chau ផ្តោតលើការអនុវត្តគម្រោងនិងការងារយុវជន ដើម្បីចូលរួមកសាងជនបទថ្មី ការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ជួយឧបត្ថម្ភយុវជនដើម្បីចាប់ផ្តើមអាជីវកម្ម; ដាក់ពង្រាយគម្រោងស្វាគមន៍មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់; សកម្មភាពស្ម័គ្រចិត្តនិងសន្តិសុខសង្គមសម្រាប់គ្រួសារគោលនយោបាយ; ពិនិត្យសុខភាព ផ្តល់ថ្នាំសង្កូវដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល...។
ថ្នាក់ដឹកនាំខេត្ត Bac Lieu ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក។ រូបថត៖ Chanh Da/VNA |
នៅខេត្ត Hai Duong សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់ក្នុងខេត្តបានអនុវត្តន៍សកម្មភាពឆ្ពោះទៅរកប្រធានបទ “យុវជន Hai Duong ជឿជាក់យ៉ាងមុតមាំលើបក្ស”។ តាមនោះ ក្នុងខែមីនា សហភាពយុវជនខេត្តនឹងផ្តល់រង្វាន់ដល់គម្រោងយុវជនយ៉ាងតិចចំនួន៥; រៀបចំការពិគ្រោះយោបល់ ពិនិត្យសុខភាព និងចែកថ្នាំដោយមិនគិតថ្លៃដល់ប្រជាពលរដ្ឋចំនួន ៣.០០០នាក់; ខិតខំប្រមូលឈាមចំនួន៣.០០០ ឯកតា។ ជាមួយគ្នានោះ សហភាពយុវជនខេត្ត បានសម្របសម្រួលជាមួយមូលដ្ឋាន ដាំកូនឈើថ្មីចំនួន ២៥ម៉ឺនដើម កសាងទីក្រុងស៊ីវិល័យ ជនបទថ្មីជឿនលឿន និងជនបទថ្មីជាគំរូ; ទន្ទឹមនឹងនោះ រៀបចំការណែនាំការងារ និងជួយកុមារមានស្ថានភាពលំបាកផងដែរ៕