គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមរំលឹកខួបលើកទី៦៥នៃទិវាបង្កើត

 

គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមរំលឹកខួបលើកទី៦៥នៃទិវាបង្កើត - ảnh 1
ប្រធានគណៈកម្មាធិ ការកិច្ចការបរទេសមជ្ឈឹម លោក​
Hoang Binh Quan (រូបថតៈ TTXVN)

(VOVworld)-ក្នុងរយៈពេល៦៥ឆ្នាំកន្លងទៅ (ថ្ងៃទី១វិច្ឆកា១៩៤៩-ថ្ងៃទី១វិច្ឆកា២០១៤)
 គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម មានការរួមចំណែក យ៉ាងសំខាន់ និងជាស្ថា
ប័នសេនាធិការរបស់មជ្ឈឹមបក្ស ជាពិសេសគឺការិយាល័យនយោបាយ និងគណៈលេ
ខា ក្នុងការតាក់តែងផែនការ គោល មាគ៌ាកិច្ចការបរទេសរបស់បក្ស រួមចំណែកពង្រឹង
និងពង្រីកទំនាក់ទំនងរវាងវៀត ណាមជាមួយប្រទេសនានាលើពិភព​លោក ក៏ដូចជា
 ទំនាក់ទំនងរវាងបក្សកុម្មុយ និស្តវៀតណាមជាមួយគណៈបក្សកុម្មុយនិស្តដទៃលើ
សកលលោក។ នេះជាការ អះអាងរបស់លោក​ Hoang Binh Quan សមាជិកមជ្ឈឹមបក្ស
ប្រធានគណៈកម្មាធិ ការកិច្ចការបរទេសមជ្ឈឹម ក្នុងការឆ្លើយសម្ភាសជាមួយអ្នកយក
ព័ត៌មាននៃវិទ្យុ សម្លេងវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើត។

        ស្តីពីភារកិច្ចក្នុងការងារកិច្ចការបរទេសរបស់បក្សនិយាយរួម និងសកម្ម​ភាពរបស់
គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមនិយាយដោយឡែក លោក Hoang Binh Quan
បានឲ្យដឹងថា៖

        “គោលដៅដ៏សែនសំខាន់ក្នុងការងារកិច្ចការបរទេស និងការទូត គឺ រក្សាឲ្យបាន
បរិយាកាសសន្តិភាព និងបង្កលក្ខណៈអន្តរជាតិងាយស្រួលសម្រាប់ ការអភិវឌ្ឍន៍ប្រ
ទេសជាតិ។ទី២គឺ ការពារឲ្យបានអធិបតេយ្យភាពដែនដី។ ម្យ៉ាងវិញទៀត គឺត្រូវឆ្លៀត
យកកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិ ចំពោះកិច្ច
ការផ្លាស់ប្តូថ្មី និងជាក់ស្តែងគឺកិច្ចការ ធ្វើឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម
នៅវៀតណាម”។

        តាមលោក Hoang Binh Quan ថា នាបច្ចុប្បន្ន បក្សកុម្មុយនិស្តវៀតណាម មាន
ទំនាក់ទំនងជាមួយគណៈបក្សចំនួន២០០ នៃប្រទេស១១៤លើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ