គណៈកម្មាធិការការពារជាតិនិងសន្តិសុខរដ្ឋសភាផ្ដល់មតិអំពីគំរោងច្បាប់ឆ្លងដែន

គណៈកម្មាធិការការពារជាតិនិងសន្តិសុខរដ្ឋសភាផ្ដល់មតិអំពីគំរោងច្បាប់ឆ្លងដែន - ảnh 1
គណៈកម្មាធិការការពារជាតិនិងសន្តិសុខរដ្ឋសភាផ្ដល់មតិអំពីគំរោងច្បាប់ឆ្លងដែន (tamnhin.net)



        Vovworld-នាព្រឹកថ្ងៃទី២១កញ្ញា គណៈកម្មាធិការការពារជាតិនិងសន្តិសុខ​របស់រដ្ឋសភាវៀតណាមបានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១២យកមតិអំពី
គំរោងច្បាប់ឆ្លងដែនស្នាក់នៅរបស់ជនបរទេសនៅវៀតណាម។ តាមបណ្ដា
ដំណាងថា គំរោងច្បាប់ត្រូវទាក់ទងនឹងបញ្ហាថ្មីដែលទាក់ទិនដល់ការបង្កើត
សហគមន៍អាស៊ាននាចុងឆ្នាំ២០១៥ដើម្បីធានាសមស្របនឹងកិច្ចសន្យាអន្តរជាតិ
និងទំនោរអភិវឌ្ឍន៍​របស់ប្រភេទទេសចរណ៍ថ្មី។ ដំណាង Nguyen Thanh Hong
បានចាត់ទុកថា៖

        “ខ្ញុំស្នើរគណៈតាក់តែងស្រាវជ្រាវបន្ថែម បំពេញបន្ថែមធ្វើយ៉ាងម៉េចកំណត់
​ឲ្យបាន​ជាក់ស្ដែងសំរាប់ថ្នាក់ស្រុកឃុំ ក្នុងកិច្ចការគ្រប់គ្រងរដ្ឋអំពីការងារឆ្លងដែន
ពិសេសគឺ​ការងារស្នាក់នៅរបស់ជនបរទេសនៅដំបន់របស់ខ្លួន។ តាមរយៈនោះ
ពង្រីកបាន​តួនាទី​ការទទួលខុសត្រូវរបស់ដំបន់គ្រប់ជាន់ថ្នាក់ ធ្វើល្អការងារឆ្លងដែន
ពិសេស​គឺ​គ្រប់គ្រងជនបរទេសនៅដំបន់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ