គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមអនុវត្តភារកិច្ចឆ្នាំ២០១៦

(VOVworld)-នាថ្ងៃទី២៨ធ្នូឆ្នាំ២០១៥ គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបានរៀប ចំសន្និសីទបូកសរុបការងារឆ្នាំ២០១៥ និងអនុវត្តភារកិច្ចឆ្នាំ២០១៦។ ថ្លែងមតិនៅ
ទីនេះ លោក Ngo Van Du ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបានសង្កត់ ធ្ងន់ទៅលើភារកិច្ចដែលស្ថាប័ននេះត្រូវបានអនុវត្តក្នុងឆ្នាំ២០១៦។​តាមនោះ នាយកដ្ឋាននិងអង្គការនានាគប្បីប្រមូលផ្តុំធ្វើសេនាធិការជួយគណៈកម្មាធិការ ត្រួតពិនិត្យមជ្ឈឹមអនុវត្តរាល់ភារកិច្ចដោយគណៈកម្មាធិការមជ្ឈឹម ការិយាល័យ នយោបាយនិងលេខាធិការដ្ឋានប្រគល់ជូន។ ម្យ៉ាងវិញទៀត អង្គភាពធ្វើសេនាធិ
ការ ជួយគណៈកម្មាធិការ ថ្នាក់ដឹកនាំស្ថាប័នធ្វើវិសោធនកម្មនិងបំពេញបន្ថែមនូវ ឯកសារសំខាន់មួយចំនួនបន្ទាប់ពីមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ និងកសាងកម្មវិធីធ្វើសកម្មភាពសម្រាប់ឆ្នាំ២០១៦ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ