គណកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ឋសភាវៀតណាមប្រជុំអំពីច្បាប់ប្រឡងប្រណាំង ស្ងើចសរសើរ

គណកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ឋសភាវៀតណាមប្រជុំអំពីច្បាប់ប្រឡងប្រណាំង ស្ងើចសរសើរ - ảnh 1
លោកស្រី Truong Thi Mai ប្រធានគណកម្មាធិការបណ្ដាបញ្ហាសង្គម នៃរដ្ឋសភាវៀតណាម (http://www.tienphong.vn)

(VOV)_នាព្រឹកថ្ងៃទី ២៩ កញ្ញា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម​)​គណ កម្មាធិការបណ្ដាបញ្ហាសង្គម របស់រដ្ឋសភាវៀតណាម បានរៀបចំកិច្ចប្រជុំ អធិប្បាយអំ ពីការអនុវត្ត គោលនយោបាយ ច្បាប់ ចំពោះការប្រឡង ​ប្រណាំង និងស្ងើចសរសើរ។ កិច្ចប្រជុំលើកនេះត្រូវបានប្រព្រឹត្តិទៅ ដើម្បី ​ប្រមូលយកមតិ ត្រៀមរៀបចំអោយដំណើ
ការ  ពិនិត្យមើលឡើងវិញ គំរោងច្បាប់ ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួន  នៃច្បាប់ ប្រឡង ប្រណាំង និងស្ងើចសរសើរ។ ថ្លែងមតិនៅទីនេះ លោកស្រី Truong Thi  
Mai ប្រធាន​គណកម្មាធិការបណ្ដាបញ្ហាសង្គម នៃរដ្ឋសភាវៀតណាម បានអោយដឹងថា៖

“គំរោងច្បាប់ ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ ប្រឡង ប្រណាំង
 និងស្ងើចសរសើរ នឹងដាក់ជូនរដ្ឋសភា ផ្តល់មតិ នៅសម័យប្រជុំនាខែឧសភា ឆ្នាំ២០១៣ ​តាមគំរោង នឹងត្រូវបានអនុម័ត នៅសម័យ​ប្រ​ជុំ​ខែតុលា ឆ្នាំ ២០១៣។ ផ្អែកទៅលើមូល
ដ្ឋាន  វាយតំលៃ អំពីសភាពការណ៍​ប្រឡង ប្រណាំង និងស្ងើចសរសើរ  បណ្ដាការងាយ ស្រួល ការពើបប្រទះក្នុងដំណើការ ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួន សំ
ដៅដោះស្រាយនិងបង្កលក្ខណះ ដល់ការងារ​ ប្រឡង ប្រណាំង ​ស្ងើចសរសើរ ​ទទួលបានប្រសិទ្ធភាពជាង ពីមួយថ្ងៃទៅមួយថ្ងៃ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ