គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ហាមប្រាម "ការព្រមព្រៀងជួញដូរមនុស្ស តាំងពីពេលដែលជាទារកនៅក្នុងផ្ទៃម្ដាយ"

(VOVWORLD) - ដោយលើកឡើងពីការពិតដែលថា កំពុងកើតឡើងស្ថានករណ៍ជួញដូរទារកនៅក្នុងផ្ទៃ សំដៅជួញដូរទារកនោះក្រោយ ពេលកើត ហើយការព្រមព្រៀងជួញដូរ នេះគឺជាបុព្វបទនៃការជួញដូរមនុស្សនោះ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពខ្ពស់លើសេចក្តីព្រាងច្បាប់ដោយហាមឃាត់ "ការជួញដូរទារកនៅក្នុងផ្ទៃ; ការព្រមព្រៀងជួញដូរមនុស្សតាំងពីពេល ដែលជាទារកនៅក្នុងផ្ទៃម្ដាយ"។

បន្តរបៀបវារៈសម័យប្រជុំជំនាញច្បាប់ប្រចាំខែសីហា នៅព្រឹកថ្ងៃទី ១៣ សីហា បន្ទាប់ពីផ្តល់យោបល់បំភ្លឺ ទទួលយក និងកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីការប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្ស (វិសោធនកម្ម) នោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានឯកភាពខ្ពស់លើ សេចក្តីព្រាងច្បាប់ដោយហាមប្រាមការព្រមព្រៀងជួញដូរ មនុស្ស តាំងពីពេលដែលជាទារកនៅក្នុងផ្ទៃម្ដាយ។ ដោយលើកឡើងពីការពិតដែលថា កំពុងកើតឡើងស្ថានករណ៍ជួញដូរទារកនៅក្នុងផ្ទៃ សំដៅជួញដូរទារកនោះក្រោយ ពេលកើត ហើយការព្រមព្រៀងជួញដូរ នេះគឺជាបុព្វបទនៃការជួញដូរមនុស្សនោះ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពខ្ពស់លើសេចក្តីព្រាងច្បាប់ដោយហាមឃាត់ "ការជួញដូរទារកនៅក្នុងផ្ទៃ; ការព្រមព្រៀងជួញដូរមនុស្សតាំងពីពេល ដែលជាទារកនៅក្នុងផ្ទៃម្ដាយ"។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ហាមប្រាម អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Thanh ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ quochoi.vn)
ទាក់ទិននឹងបញ្ហាដែលជនរងគ្រោះត្រូវបានកើតដោយប្រយោលក្នុងពេលដែលម្ដាយត្រូវគេជួញដូរនោះ អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Thanh បានចាត់ ទុកថា៖ “តាមពិត មានទារកដែលត្រូវបានកើតមកពីម្តាយដែលជាជនរងគ្រោះនៃការជួញដូរមនុស្ស។ ពេលពួកគេត្រូវបានជួយសង្គ្រោះនិងវិលត្រឡប់មកវិញ ទាំងម្តាយនិងទារកជួបការលំបាកយ៉ាងខ្លាំង ហើយត្រូវការជំនួយ។ ខ្ញុំស្នើឱ្យពិចារណាលើបទប្បញ្ញត្តិ ដើម្បីជួយឧបត្ថម្ភមនុស្សអាយុក្រោម ១៨ ឆ្នាំដែលអមដំណើរជនរងគ្រោះ ដើម្បីទទួល បានជំនួយផ្នែកវប្បធម៌និងប្រាក់ឧបត្ថម្ភសម្រាប់ការលំបាកនោះ”។
ទន្ទឹមនឹងការពង្រីកនិយមន័យនៃការជួញដូរមនុស្ស វិធានការដោះស្រាយ ផ្សេងទៀតក៏នឹងត្រូវបានពិចារណាអនុវត្តន៍ ក្រៅពីការចាត់ការព្រហ្មទណ្ឌ។ ប្រការ នេះនឹងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សកាន់តែមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ