គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ផ្តល់យោបល់​លើ​កម្មវិធី​ឃ្លាំមើល​របស់រដ្ឋសភា

(VOVWORLD) - បន្តកម្មវិធីនៃសម័យប្រជុំលើកទី ១០ នាព្រឹកថ្ងៃទី១៩ ខែមេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបាន ផ្តល់យោបល់លើកម្មវិធីឃ្លាំមើលរបស់រដ្ឋសភា។ 
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ផ្តល់យោបល់​លើ​កម្មវិធី​ឃ្លាំមើល​របស់រដ្ឋសភា - ảnh 1អគ្គលេខារដ្ឋសភាលោក Bui Van Cuong (រូបថត៖ VOV)

ក្នុងឆ្នាំ ២០២២ រដ្ឋសភាបានធ្វើការឃ្លាំមើលកំពូលលើប្រធានបទចំនួន ២ គឺ “ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការធ្វើផែនការមេចាប់តាំងពីពេលច្បាប់ផែនការមេចូលជាធរមាន” និង “ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីប្រតិបត្តិការសន្សំសម្ចៃ ប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយដំណាក់កាល ២០១៦-២០២១” ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាធ្វើការឃ្លាំមើលលើប្រធានបទចំនួន ២ គឺ “ការអនុវត្តច្បាប់ស្តីពីការទទួលប្រជាពលរដ្ឋ និងការដោះស្រាយបណ្តឹងតវ៉ា និងបណ្ដឹងបរិហារចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១” និង “ការអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្ដីពីការចាត់តាំងអង្គភាពរដ្ឋបាលថ្នាក់ស្រុក ថ្នាក់ឃុំ ក្នុងដំណាក់កាល ២០១៩-២០២១។

ឆ្នាំនេះប្រតិបត្តិការរបស់បណ្ដាគណៈប្រតិភូឃ្លាំមើលឯកទេសមានចំណុចថ្មីមួយចំនួន បើប្រៀបធៀបនឹងរយៈពេលមុន ពោលគឺ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរាយការណ៍ជូនរដ្ឋសភាធ្វើការអនុម័តលើសេចក្តីសម្រេចចិត្តអនុម័តលើកម្មវិធីត្រួតពិនិត្យរបស់របស់រដ្ឋសភាតែប៉ុណ្ណោះ ហើយការងារបង្កើតគណៈប្រតិភូឃ្លាំមើល និងផែនការលម្អិតសម្រាប់ប្រធានបទឃ្លាំមើលកំពូលនីមួយៗគឺប្រគល់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំស្ថាប័នមួយចំនួនដូចជាគណៈកម្មការចាត់តាំងមជ្ឈឹម សវនកម្មរដ្ឋ ក្រុមអ្នកជំនាញ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាជាលើកដំបូងក៏បានចូលរួមគណៈប្រតិភូឃ្លាំមើលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ