គណៈបក្សពលកម្មម៉ិកស៊ីកចាត់ទុកលោកប្រធានហូជីមិញជាអគ្គមគ្គុទេសរបស់វណ្ណៈអធនពិភពលោក

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់ លោកប្រធានហូជីមិញ​ (ថ្ងៃទី១៩ ឧសភា) នាយប់ថ្ងៃទី១២ ឧសភា អគ្គលេខាគណៈ
បក្សពលកម្មម៉ិកស៊ីក (PT) និងជាប្រធានក្រុមសមាជិកសភាមិត្តភាព ម៉ិកស៊ីក-វៀត
ណាមលោក Alberto Anaya Gutierrez រួមជាមួយថ្នាក់ដឹកនាំគណៈ បក្ស​ PT ផ្សេងៗ
ទៀត សមាជិកសភានិងមិត្តភក្ដិនៃប្រទេសសាម៉ី បានទៅសាក សួរសុខទុក្ខនិងជួប
សំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅម៉ិកស៊ីក។
គណៈបក្សពលកម្មម៉ិកស៊ីកចាត់ទុកលោកប្រធានហូជីមិញជាអគ្គមគ្គុទេសរបស់វណ្ណៈអធនពិភពលោក - ảnh 1
អគ្គលេខា គណៈបក្សពលកម្មម៉ិកស៊ីកលោក Alberto Anaya Gutierrez (រូបថត៖periodicoenfoque.com.mx)

លោក Alberto Anaya Gutierrez បានលើកត្រដែតតួនាទីប្រវត្តិសាស្ត្ររបស់បក្ស កុម្មុយនិស្តវៀតណាមក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់លោកប្រធានហូជីមិញ
ដែលបាន ដំណើរការបុព្វហេតុតស៊ូរំដោះប្រជាជាតិប្រកបដោយជោគជ័យ
ឯកភាពប្រទេស ជាតិ។​លោក Gutierrez បានអះអាងថា លោកប្រធានហូជីមិញ
មិនត្រឹមតែជា អគ្គមគ្គុទេសរបស់បក្សកុម្មុយនិស្តនិងប្រជាជនវៀតណាមប៉ុណ្ណោះ
ទេ ថែមទាំងជា អគ្គមគ្គុទេសរបស់វណ្ណៈអធនលើពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ