គណបក្សស្តាំនិយម នាំមុខក្នុងការបោះឆ្នោតសភាជាតិបារាំងជុំទី១

(VOVWORLD) - គណបក្សស្ដាំនិយមជ្រុល National Rally (RN) នៅប្រទេសបារាំង  ដណ្តើមបានឧត្តមភាពនៅក្នុងការបោះឆ្នោតសភាជាតិ ជុំទីមួយមុនកាលកំណត់នៅប្រទេសបារាំង

យោងតាមលទ្ធផលបឋមគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃទី ៣០ ខែមិថុនា គណបក្សស្ដាំនិយមជ្រុល National Rally (RN) នៅប្រទេសបារាំង  ដណ្តើមបានឧត្តមភាពនៅក្នុងការបោះឆ្នោតសភាជាតិ ជុំទីមួយមុនកាលកំណត់នៅប្រទេសបារាំងដោយទទទួលបានសម្លេងគាំទ្រ ៣៣,៥% វាដាច់កម្លាំងនយោបាយនៅពីក្រោយ គឺសម្ព័ន្ធឆ្វេងនិយមដែលទទទួលបានសម្លេងគាំទ្រចំនួន ២៩,១ និងសម្ព័ន្ធភាពរបស់ប្រធានាធិបតី Emmanuel Macron ដែលមានសម្លេងគាំទ្រ ២២%។ ប្រសិនបើលទ្ធផលនេះត្រូវបានរក្សាដដែលក្នុងជុំទីពីរដែលធ្វើឡើងមួយសប្តាហ៍ក្រោយមក គណបក្សស្តាំនិយមជ្រុល "National Rally" នឹងទទួលបានសិទ្ធិបង្កើតរដ្ឋាភិបាលជាលើកដំបូងនៅប្រទេសបារាំង។

គណបក្សស្តាំនិយម នាំមុខក្នុងការបោះឆ្នោតសភាជាតិបារាំងជុំទី១ - ảnh 1ប្រធានគណបក្ស RN លោក Jordan Bardella ។ រូបថត៖ France24

សូមគូសបញ្ជាក់ថា ប្រសិនបើការរាប់សន្លឹកឆ្នោតសរុបរបស់គណបក្ស RN និងផ្នែកមួយផ្តាច់ខ្លួនចេញពីគណបក្សអភិរក្សនិយម LR គឺប្រជាជនបារាំងជាង ៣៦% បានគាំទ្រសម្ព័ន្ធភាពនេះ។ បេក្ខជនចំនួន៦រូបនៃគណបក្ស RN រួមទាំងមេដឹកនាំគណបក្ស Marine Le Pen បានក្លាយជាសមាជិកសភាជាតិបារាំងដោយមិនត្រូវឆ្លងកាត់ជុំទីពីរ។ បេក្ខជននៃសម្ព័ន្ធភាពរវាងគណបក្ស RN និងផ្នែកមួយផ្តាច់ខ្លួននៃគណបក្ស LR ក៏បាននាំមុខនៅក្នុងតំបន់ភាគច្រើនក្នុងប្រទេសបារាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ