គណៈប្រតិភូកម្មាភិបាលសាលាសភាបណ្ឌិតសង្គ្រាមទ័ពជើងគោកឥណ្ឌាបំពេញតស្សនកិច្ចនៅវៀតណាម


គណៈប្រតិភូកម្មាភិបាលសាលាសភាបណ្ឌិតសង្គ្រាមទ័ពជើងគោកឥណ្ឌាបំពេញតស្សនកិច្ចនៅវៀតណាម - ảnh 1
ត្តមសេនិយ៍ទោ Vo Van Tuan អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម (VOV)

        Vovworld-នារសៀលថ្ងៃទី១០វិច្ឆកានៅទីក្រុងហាណូយ ឧត្តមសេនិយ៍ទោ
Vo Van Tuan អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាមបានទទួលជួប​សន្ទនា
ជាមួយឧត្តមសេនីយ៍ត្រី Sravan Kumar ដឹកនាំគណៈប្រតិភូសាលា​សភា​បណ្ឌិត
សង្គ្រាមទ័ពជើងគោកឥណ្ឌាដែលកំពុងបំពេញទស្សនកិច្ចនៅវៀត​ណាម។

        ឧត្តមសេនីយ៍ទោ Vo Van Tuan បានអះអាងថា នាពេលកន្លងមកកិច្ច​សហ
ប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌាបានមានជំហានអភិវឌ្ឍន៍លើគ្រប់វិស័យ
ប្រសិទ្ធភាពក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។​ កងទ័ពនៃ
ប្រទេសទាំងពីរបានដំណើរការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់​ថ្នាក់ដើម្បីរៀនសូត្រ
បទពិសោធន៍គ្នាទៅវិញទៅមក។

        ឧត្តមសេនីយ៍ត្រី Sravan Kumar បានចាត់ទុកថា គណៈប្រតិភូនៃសាលា​សភា
បណ្ឌិតសង្គ្រាមទ័ពជើងគោកឥណ្ឌាមកបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ
ជាឱកាសល្អដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ ​ដំណើរ​ទស្សនកិច្ចបាន
ជួយឲ្យសមាជិកក្នុងគណៈប្រតិភូយល់ជ្រាលជ្រៅថែមទៀតអំពីទឹកដីមនុស្សវៀត
ណាមក៏ដូចជាគោលនាយោបាយការពារជាតិនិងកិច្ចការ​បរទេសរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ