គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងធ្វើទស្សនកិច្ចនៅរុស្ស៊ី
(VOVWORLD) - ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើងត្រូវបានពង្រឹងយ៉ាងខ្លាំង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ទៅកាន់តំបន់ចុងបូព៌ារបស់រុស្ស៊ី និងជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ី លោក Kim Jong Un កាលពីខែកញ្ញាកន្លងទៅ។
ទង់ជាតិរុស្ស៊ី និងកូរ៉េខាងជើង ត្រូវបានព្យួរនៅតាមដងផ្លូវក្បែរស្ថានីយរថភ្លើង ទីក្រុង Vladivostok ក្នុងខែមេសា ឆ្នាំ ២០១៩។ រូបភាព៖ រ៉យទ័រ |
ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍នាថ្ងៃទី ២១ ខែមេសាថា លោកឧបនាយករដ្ឋមន្ត្រីនៃប្រទេសនេះ Ri Chol-man បានដឹកនាំគណៈប្រតិភូកូរ៉េខាងជើងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ ឧបនាយករដ្ឋមន្ត្រីលោក Ri Chol-man បានមកដល់ប្រទេសរុស្ស៊ីនៅថ្ងៃទី ២០ ខែមេសាជាមួយគណៈប្រតិភូនៃគណៈកម្មាធិការកសិកម្មកូរ៉េខាងជើង។ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander Matsegora បាននិយាយថា កាលវិភាគការងាររបស់លោក Ri Chol-man នៅប្រទេសរុស្ស៊ីគឺច្រើនណាស់ណាស់។
ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើងត្រូវបានពង្រឹងយ៉ាងខ្លាំង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ទៅកាន់តំបន់ចុងបូព៌ារបស់រុស្ស៊ី និងជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ី លោក Kim Jong Un កាលពីខែកញ្ញាកន្លងទៅ។
កាលពីខែវិច្ឆិកាឆ្នាំមុន កូរ៉េខាងជើង និងរុស្ស៊ីបានចុះហត្ថលេខាលើពិធីសារទ្វេភាគីស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕