គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមជួបពិភាក្សាទ្វេភាគីជាមួយប្រធានគណៈប្រតិភូកម្ពុជានិងសិង្ហបុរី

(VOVWORLD) - លោកឧត្តមសេនីយឯក Hoang Xuan Chien បានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមនឹងធ្វើការយ៉ាង ជិតស្និទ្ធជាមួយកម្ពុជា ដើម្បីសម្រេចប្រកបដោយជោគជ័យនូវតួនាទីជាប្រធាន អាស៊ានឆ្នាំ២០២២។

គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមជួបពិភាក្សាទ្វេភាគីជាមួយប្រធានគណៈប្រតិភូកម្ពុជានិងសិង្ហបុរី - ảnh 1លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយក ដ្ឋាននយោបាយនិងកិច្ចការបរទេស ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VOV)
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់នៃសមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន បូក (ADSOM+) ដែលប្រព្រឹត្តទៅនៅប្រទេសកម្ពុជា នារសៀលថ្ងៃទី១៦ ឧសភា នៅ រាជធានីភ្នំពេញ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំ ដោយលោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានជួបពិភាក្សាទ្វេភាគីជាមួយប្រធានគណៈប្រតិភូកម្ពុជា និងសិង្ហបុរី។
ក្នុងជំនួបជាមួយ លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយក ដ្ឋាននយោបាយនិងកិច្ចការបរទេស ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវខ្លឹមសារនានាក្នុងផែនការ សហប្រតិបត្តិការការពារជាតិឆ្នាំ២០២២ រវាង ប្រទេសទាំងពីរ ជាពិសេសខ្លឹមសារដែលត្រូវបានរដ្ឋមន្ត្រីទាំងពីរឯកភាពគ្នានៅពិធីជួប ប្រាស្រ័យមិត្តភាពការពារព្រំដែនលើកទី១នាពេលកន្លងទៅ។ លោកឧត្តមសេនីយឯក Hoang Xuan Chien បានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមនឹងធ្វើការយ៉ាង ជិតស្និទ្ធជាមួយកម្ពុជា ដើម្បីសម្រេចប្រកបដោយជោគជ័យនូវតួនាទីជាប្រធាន អាស៊ានឆ្នាំ២០២២។
ក្នុងជំនួបជាមួយលោក Chan Heng Kee លេខាធិការប្រចាំការក្រសួងការពារ ជាតិសិង្ហបុរី ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ រវាង ក្រសួងការពារជាតិនៃប្រទេសទាំងពីរវៀតណាមនិងសិង្ហបុរី។ ក្នុងជំនួបនេះផងដែរ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យ ភាគីទាំងពីរបន្តរក្សាការ ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា ដែលភាគីទាំងពីរ ជាសមាជិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ