គណះប្រតិភូជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាកម្ពុជាទៅទស្សនានិងបំពេញការងារនៅសាលាមិត្តភាព៨០

គណះប្រតិភូជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាកម្ពុជាទៅទស្សនានិងបំពេញការងារនៅសាលាមិត្តភាព៨០ - ảnh 1
គណះប្រតិភូជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាកម្ពុជាទៅទស្សនា
និងបំពេញការងារនៅសាលាមិត្តភាព៨០( VANDO)

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី២៧ សីហា 
​គណះប្រតិភូជាន់ខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជាដឹក
នាំដោយលោកអ៊ឹមសិទ្ធី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានទៅទស្សនានិង
បំពេញការងារនៅសាលាមិត្តភាព ៨០ ទីរួមខេត្ត Son Tay ជាយទីក្រុងហាណូយ។

        នៅជំនួបធ្វើការ អ្នកគ្រូ Vu Thi Anh នាយិកាសាលា​មិត្ត​ភាព​ ៨០​បាន​ជូន
ដំណឹងអំពីាស្ថានភាពបណ្ដុះបណ្ដាលនិស្សិតកម្ពុជាក្នុងរយះពេលថ្មីៗនេះ​និងបណ្ដា
ទិសដៅក្នុងរយះពេលខាងមុខនេះ៖        
       “តាំងពីពេលបង្កើតនាឆ្នាំ ១៩៨០មក សាលាមិត្តភាព ៨០ បានបណ្ដុះ
បណ្ដាលនិស្សិតកម្ពុជាបានជាង២៥០០នាក់។ តាមការស្ថិតិរបស់សាលា ក្នុង
រយះពេលប៉ុន្មានឆ្នាំកន្លងទៅ គោលបំណងរបស់បណ្ដានិស្សិតកម្ពុជាទៅរៀន
ផ្នែកពេទ្យ ឱសថ គឺ៥៣%  ផ្នែកបច្ចេកទេស បច្ចេកវិទ្យាសារព័ត៍មានគឺ ៣៣%
និងបណ្ដាផ្នែកផ្សេងៗទៀតដូចជា៖​សេដ្ឋកិច្ច សង្គម…។ល។ ​និង​ក្នុង​ឆ្នាំ​សិក្សា
ខាងមុខនេះ សាលានឹងយកចិត្តទុកដាក់ ​វិនិយោគជាងនេះថែម​ទៀតអោយ
បណ្ដានិស្សិត ក្នុងការសិក្សានៅក្នុងថ្នាក់រៀន និងបណ្ដាសកម្មភាពនៅខាង
ក្រៅថ្នាក់រៀនទៀតផង។”

        ថ្លែងមតិនៅទីនេះ លោក អ៊ឹមសិទ្ធី បានវាយតំលៃយ៉ាងខ្ពស់តួនាទីរបស់សាលា
មិត្តភាពក្នុងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សឲ្យដល់កម្ពុជា៖

       “ជាការពិតជាក់ស្ដែង សាលាមិត្តភាព ៨០ ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដា
លយ់ាងរឹងមាំ ផ្គត់ផ្គងបណ្ដាចំណេះដឹងអំពីវប្បធម៏ មនុស្ស ​ទេសចរណ៍ ​អោយ​បណ្ដានិស្សិត ដើម្បីបណ្ដាប្អូនៗបោះជំហានយ៉ាងរឹងមាំចូលក្នុងបណ្ដាមហា​វិទ្យាល័យរបស់វៀតណាម៕”

គណះប្រតិភូជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាកម្ពុជាទៅទស្សនានិងបំពេញការងារនៅសាលាមិត្តភាព៨០ - ảnh 2
លោកអ៊ីមសិទ្ធីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា
និងអ្នកគ្រូ Vu Thi Anh នាយិកាសាលាមិត្តភាព ៨០​(​( VANDO)

ប្រតិកម្មទៅវិញ

ផ្សេងៗ