គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមអញ្ជើញបំពេញទស្សនកិច្ចការងារនៅអាមេរិក
(VOVWORLD) - គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្ តវៀតណាមដឹកនាំដោយលោក Nguyen Van Binh លេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធាន គណៈកម្មា ធិការសេដ្ឋកិច្ចមជ្ឈិមវៀតណាមបានអញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ៨ ខែមេសាកន្លងទៅ។
គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមអញ្ជើញបំពេញទស្សនកិច្ចការងារនៅអាមេរិក |
លោក Nguyen Van Binh និងគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម លោកស្រី Manisha Singh ។ ក្នុងជំនួបនេះ ភាគីទាំង ២ បានឯកភាពវាយតម្លៃ ចំពោះទំនាក់ទំនងសហប្រតិបត្តិការគ្រប់វិស័យរវាងវៀតណាមនិងអាមេរិក ដែល សម្រេចបានលទ្ធផលល្អប្រសើរ ហើយនៅតែមានសក្តានុភាពជាច្រើនទៀតក្នុងការអភិវឌ្ឍន៍នាពេលអនាគត ។ ភាគីទាំងពីរក៏បានផ្តោតលើការផ្លាស់ប្តូរអំពីការដែលអាមេរិកអនុវត្តយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក និងផលប៉ះពាល់ពីយុទ្ធសាស្ត្រនេះក្នុងតំបន់និងវៀតណាមផងដែរ។ ភាគីអាមេរិកបានអះអាងថាវៀតណាមជានិច្ចកាលជាដៃគូសំខាន់បំផុតរបស់ប្រទេសនេះក្នុងតំបន់។
ទន្ទឹមនឹងនេះនៅក្នុងជំនួបការងារជាមួយអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Karen Dunn Kelly ភាគីទាំង ២ បានពិភាក្សាគ្នាអំពី ទិសដៅ និងវិធានការនានាដើម្បីបង្កើតកម្លាំងចលករយ៉ាងខ្លាំងក្លាថែមទៀតក្នុង វិស័យវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយមានគោលដៅអាមេរិកនឹងស្ថិតក្នុងចំណោមវិនិយោគិនជួរមុខនៅវៀតណាម ជាពិសេសគឺក្នុងវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាខ្ពស់ ហើយវៀតណាមនឹងនាំចូលទំនិញកាន់តែច្រើនពីអាមេរិកជាពិសេសនៅក្នុងវិស័យសំខាន់ៗដូចពោលខាងលើផងដែរ៕