គណះប្រតិភូជាន់ខ្ពស់របស់រដ្ឋសភាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅរូម៉ានី។

               

គណះប្រតិភូជាន់ខ្ពស់របស់រដ្ឋសភាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅរូម៉ានី។ - ảnh 1

Vovworld-គណះប្រតិភូជាន់ខ្ពស់របស់រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធាន
រដ្ឋសភាលោកស្រី Nguyen Thi Kim  Nganទៅបំពេញទស្សនកិច្ចការងារនៅប្រទេស
រូម៉ានីពីថ្ងៃទី៣ដល់ទី៧កញ្ញា។ក្នុងរយះពេលបំពេញទស្សនកិច្ច​ការងារនៅរដ្ឋធានី
Bucharest   គណះប្រតិភូបានជួបចរចារជាមួយអនុប្រធានព្រឹទ្ឋសភារូម៉ានីលោក
Cristian Dumitrescu ព្រមទាំងជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំរដ្ឋសភាជាច្រើនរូបទៀត។
លោកស្រី Nguyen Thi Kim  Nganជឿជាក់ថា៖ការចូលរួមរបស់រូម៉ានីក្នុងសហភាពអឺរ៉ុប
(EU)កំពុងរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីនិយាយដោយឡែកនិងរវាង
EUជាមួយវៀតណាមនិយាយរួម។លោកស្រីបានស្នើរថា៖រូម៉ានីគាំទ្រវៀតណាមក្នុងការ
ចរចារស្តីពីកិច្ចព្រៀងពាណិជ្ជកម្មសេរី(FTA) វៀតណាម-EU។រីឯខ្លួនឯងវិញ លោក
Dumitrescuអះអាងថា៖វៀតណាមជាស្ពានសំរាប់រូម៉ានីបង្កើនទំនាក់ទំនងជាមួយបណ្តា
ប្រទេសនៅអស៊ីអគ្នេយ៍។ជាមួយគ្នានេះរូម៉ានីជាស្ពានសំរាប់វៀតណាមជំរុញកិច្ច
សហប្រតិបត្តិការជាមួយEU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ