គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចការងារនៅចិន

(VOVworld) - គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាមដឹកនាំដោយនាយឧត្ត
សេនីយ៍ Tran Dai Quang រដ្ឋមន្រ្តីក្រសួងនគរបាល នាថ្ងៃទី២៩តុលា បានបញ្ចប់ដំ
ណើរទស្សនកិច្ចនៅប្រទេសចិន។មុននោះ គណៈប្រតិភូវៀតណាមបានទៅទស្សនា
នៅទីក្រុង Tianjin នៃប្រទេសនេះ។លោក Tran Dai Quang និងគណៈប្រតិភូវៀតណាម បានមានជំនួបសន្ទនាជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងTianjinលោកស្រី Sun
Chunlan។នៅទីនេះលោកស្រី Sun Chunlanបានអះអាងថា គណៈកម្មាធិការបក្ស រដ្ឋ
អំណាចនិងប្រជាជនទីក្រុង Tianjin យកចិត្តទុកដាក់ និងមានបំណងបន្តពង្រឹងពង្រីក
ទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការលើគ្រប់វិស័យរវាងទីក្រុងនេះ ជាមួយទីក្រុង ខេត្តនានានៅវៀតណាម ជាពិសេសគឺរដ្ឋធានីហាណូយនិងទីក្រុងហូជីមិញ។

គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចការងារនៅចិន - ảnh 1
ឧត្តសេនីយ៍ Tran Dai Quang រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម
និងលេខាគណៈកម្មាធិការបក្សទីក្រុង Tianjin លោកស្រី Sun Chunlan


លោក Tran Dai Quang ក៏មានជំនួបសន្ទនាជាមួយឧតម្តសេនីយ៍ឯក Wang​ Jianping មេបញ្ជាការកម្លាំងប៉ូលីសប្រដាប់អាវុធចិន។លោក​ Tran Dai Quang​មានបំណងថា
នាពេលខាងមុខនេះ ប៉ូលីសប្រដាប់អាវុធចិននិងកម្លាំងប៉ូលីសចល័តនៃក្រសួង
នគរបាលវៀតណាម នឹងបង្កើនការចែករំលែកព័ត៏មាន ផ្លាស់ប្ដូរបទពិសោធន៍ក្នុង
វិស័យការពារជាតិ ប្រឆាំងភេរវកម្ម ជាដើម រួមចំណែកធានាសន្តិសុខ សណ្ដាប់
ធ្នាប់នៃប្រទេសនិមួយៗ និងសន្តិភាព ស្ថិរភាពក្នុងតំបន់ និងលើពិភពលោកផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ