គណៈប្រតិភូបក្សកម្មុនិស្តវៀតណាមបំពេញការងារនៅក្រិក

(VOV) – គណៈប្រតិភូបក្សកម្មុនិស្តវៀតណាមដឹកនាំដោយអគ្គនិពន្ធនាយកនៃទស្សនាវដ្ដី
កម្មុយនិស្ត លោក Vu Van Phuc ទើបនឹងមានដំណើរទេស្សនកិច្ចនិង បំពេញការងារនៅក្រិក
ចាប់ពីថ្ងៃទី ២៣ ដល់ទី ៣០ កញ្ញា។ គណៈប្រតិភូវៀតណាមបានជួបសន្ទនាជាមួយអគ្គ
លេខាគណៈបក្សកម្មុយនិស្ត ក្រិក លោក Aleka Papariga និងអគ្គនិពន្ធនាយកនៃទស្សនាវ
ដ្ដីកម្មុយនិស្តក្រិក លោក Nikos Seretakis ដែលទទួលបន្ទុកគ្រប់គ្រងគេហទំព័រអេឡិច
ត្រូនិករបស់ គណៈបក្សកម្មុយនិស្តនានានិងពលករអន្តរជាតិ SolidNet ។ លោក Vu Van
Phuc បានសង្កត់ធ្ងន់ថា៖ គោលដៅនៃដំណើរទស្សនកិច្ចនេះគឺជួបធ្វើការជាមួយ អ្នកគ្រប់
គ្រង SolidNet តាមរយៈនោះ បើកទូលាយកាណាល់ព័ត៍មានអំពីបក្ស កម្មុយនិស្តវៀត
ណាម ផ្សព្វផ្សាយរូបភាពប្រទេសនិងមនុស្សវៀតណាមដល់មិត្ត ភ័ក្តអន្តរជាតិ ទន្ទមនឹង
នោះ បង្កើនទំនាក់ទំនងរវាងទស្សនាវដ្ដីកម្មុយនិស្តរបស់ បក្សនៃប្រទេសទាំង ២ ឲ្យខ្លាំង
ក្លាថែមទៀត។ ក្នុងឱកាសនេះ ភាគីទាំង ២ បានចុះហេត្ថលេខាលើអនុស្សារណៈអំពី
ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាង ទស្សនាវដ្ដីកម្មុយនិស្តវៀតណាមនិងគណៈកម្មការ
គ្រប់គ្រង SolidNet៕

ប្រតិកម្មទៅវិញ

ផ្សេងៗ