គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចនៅអង់គ្លេស

គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចនៅអង់គ្លេស - ảnh 1
គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចនៅអង់គ្លេស (vietnamplus.vn)

        Vovworld-គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Le
Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈលេខាបាន​ទៅ​បំពេញទស្សនកិច្ចនៅអង់គ្លេសចាប់ពីថ្ងៃទី១០ដល់១២តុលា។ ក្នុងពិធីធ្វើការជា​មួយស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេសនិងអៀកឡង់ខាងជើងនាថ្ងៃទី១០
​តុលា​លោក Le Hong Anh បានអះអាងថា​បក្សនិងរដ្ឋាភិបាលជានិច្ចកាល​ចាត់​ទុក​ជនវៀតណាមនឯបរទេសជាផ្នែកសំខាន់មួយរបស់រដ្ឋវៀតណាម រួមចំណែក​ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លោក Le Hong Anh ក៏បាន​ព័ត៌មានអំពីគោលនយោបាយរបស់បក្សនិងរដ្ឋក្នុងការតស៊ូរក្សានិងការពារ​អធិបតេយ្យភាពដែនដីសមុទ្រកោះនិងអះអាងគោលការណ៍របស់រដ្ឋវៀតណាម
គឺដោះស្រាយជមលោះដោយសន្តិវិធីគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្ដី
ពីច្បាប់សមុទ្រ (UNCLOS) និងសេចក្តីថ្លែងការណ៍រួមស្ដីពីការប្រតិបត្តិសំរាប់​ភាគី​នានានៅសមុទ្រខាងកើត (DOC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ