គណៈប្រតិភូពេទ្យយោធាវៀតណាមនិងពេទ្យយោធាចិនផ្លាស់ប្តូរគ្នាចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាជននៅតំបន់ព្រំដែន
(VOVWORLD) - នេះគឺជាសកម្មភាពស្ថិតក្នុងក្របខ័ណ្ឌ នៃជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម - ចិនលើកទី៩ ហើយជាឆ្នាំដំបូងដែលភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិ ភូ ទៅពិនិត្យ និងព្យាបាលជំងឺស្របគ្នាទាំងនៅ វៀតណាម និងចិន។
នេះជាលើកទីមួយហើយដែលមានការផ្លាស់ប្តូរគណៈប្រតិភូរវាងពេទ្យយោធាវៀតណាមនិងពេទ្យយោធាចិនក្នុងក្របខ័ណ្ឌនៃកម្មវិធីពិនិត្យ និងព្យាបាលជំងឺតាមព្រំដែន (រូបថត៖ qdnd.vn) |
នារសៀលថ្ងៃទី ១១ មេសា នៅច្រកទ្វារព្រំដែន Huu Nghi (ខេត្ត Lang Son) បានប្រព្រឹត្តទៅពិធីទទួលគណៈប្រតិភូពេទ្យយោធាចិនមកកាន់ វៀតណាម និងជូនដំណើរគណៈប្រតិភូពេទ្យយោធាវៀតណាមទៅកាន់ចិន ដើម្បីធ្វើការពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំសង្កូវដោយឥតគិតថ្លៃជូនប្រជាជននៅតំបន់ព្រំដែនវៀតណាម-ចិន។ នេះគឺជាសកម្មភាពស្ថិតក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម - ចិនលើកទី៩ ហើយជាឆ្នាំដំបូងដែលភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូទៅពិនិត្យ និងព្យាបាលជំងឺស្របគ្នាទាំងនៅវៀតណាម និងចិន។
គណៈប្រតិភូពេទ្យយោធាវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Tran Cong Truong អនុប្រធាននាយកដ្ឋានពេទ្យយោធា (អគ្គនាយកដ្ឋានភស្តុភារនិងបច្ចេកទេស ក្រសួងការពារប្រទេសវៀតណាម) បានទៅប្រទេសចិន ដើម្បីរួមជាមួយភាគីចិនអនុវត្តកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនចិន។ ជាមួយគ្នានោះ ក្រុមគ្រូពេទ្យយោធាចិនក៏បានទៅដល់ទីក្រុង Lang Son ដើម្បីរៀបចំកម្មវិធីសម្របសម្រួលជាមួយក្រុមគ្រូពេទ្យយោធាវៀតណាមពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនវៀតណាម។ តាមគម្រោង ក្រុមគ្រូពេទ្យយោធានៃប្រទេសទាំងពីរនឹងធ្វើការពិនិត្យសុខភាព ព្យាបាល និងផ្តល់ថ្នាំពេទ្យដល់ប្រជាជននៅសងខាងព្រំដែន នៅថ្ងៃទី១២ និង១៣ ខែមេសា។
ក្នុងរយៈពេលជាច្រើនឆ្នាំនៃការអនុវត្ត សកម្មភាពពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតំបន់ព្រំដែនបាននាំមកនូវលទ្ធផលជាក់ស្តែង ដោយប្រជាជន និងជនជាតិភាគតិចរាប់ពាន់នាក់បានទទួលការពិនិត្យ និងព្យាបាលទាន់ពេលវេលា រួមចំណែកលើកកំពស់សុខភាព និងកែលំអរគុណភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន៕