គណៈប្រតិភូរដ្ឋសភានៃប្រទេសជាច្រើនមកកាន់ហាណូយចូលរួមមហាសន្និបាត IPU ១៣២

(VOVworld) - គណៈប្រតិភូរដ្ឋសភានៃបណ្ដាប្រទេសនិងអង្គការអន្តរជាតិចំនួន៣០ បានមកកាន់ទីក្រុងហាណូយ វៀតណាម ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ដើម្បីចូលរួមមហា
សន្និបាតសហភាព អន្តរសភាពិភពលោកលើកទី១៣២ (IPU ១៣២) ដែលនឹងប្រព្រឹត្ត
ទៅចាប់ពីថ្ងៃទី២៨ មិនា ដល់ទី១ មេសាខាងមុខ។
គណៈប្រតិភូរដ្ឋសភានៃប្រទេសជាច្រើនមកកាន់ហាណូយចូលរួមមហាសន្និបាត IPU ១៣២ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងស្ដាំ)និងប្រធាន IPU
លោក Saber Chowdhury (រូបថត៖VGP)

នាថ្ងៃទី២៥ មិនា នៅជំនួបសន្ទនាជាមួយប្រធាន IPU លោក Saber Chowdhury ដែល កំពុងបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung បានសង្កត់ធ្ងន់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ IPU ជាពិសេស
 គឺមហាសន្និបាត IPU ១៣២ នៅទីក្រុងហាណូយដោយប្រធានបទ “បណ្ដាគោលដៅ អភិវឌ្ឍន៍ដោយចីរភាព - ប្រែពាក្យសំដីឲ្យក្លាយទៅជាសកម្មភាព”។លោកនាយក
រដ្ឋមន្រ្តី ចាត់ ទុកថា នេះជាប្រធានបទដ៏សមស្របទៅនឹងកាលៈទេសៈឆ្នាំ២០១៥
ព្រមទាំងបង្ហាញពី គោលដៅនានាក្នុងយុទ្ធសាស្ត្រ IPU ក្នុងដំណាក់កាល២០១២-
២០១៧។លោក Nguyen Tan Dung បានអះអាងថា វៀតណាមនឹងធ្វើអស់ពីកម្លាំង
កាយចិត្តរបស់ខ្លួនដើម្បី IPU ១៣២ ទទួលជោគជ័យដ៏ល្អប្រសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ