គណៈប្រតិភូរុស្ស៊ីបានអញ្ជើញ​មក​ដល់ប្រទេស​​​ទួរគី ដើម្បីធ្វើ​ការ​ចរចាជាមួយអ៊ុយក្រែន

(VOVWORLD) - នៅថ្ងៃទី២៨ ខែមីនា គណៈប្រតិភូរុស្ស៊ីបានមកដល់ទីក្រុងអ៊ីស្តង់ប៊ុលដែលជាទីក្រុងធំបំផុតរបស់ទួរគី ដើម្បីធ្វើកិច្ចចរចាសន្តិភាពថ្មីជាមួយអ៊ុយក្រែន។យោងតាមប្រភពការទូតទួរគី ការចរចានេះបានចាប់ផ្តើមនាព្រឹកថ្ងៃទី ២៩ ខែមីនា(ម៉ោងនៅតំបន់)។
គណៈប្រតិភូរុស្ស៊ីបានអញ្ជើញ​មក​ដល់ប្រទេស​​​ទួរគី ដើម្បីធ្វើ​ការ​ចរចាជាមួយអ៊ុយក្រែន - ảnh 1រូបភាព៖ Sputnik

ថ្លែងទៅកាន់សារព័ត៌មាននាថ្ងៃទី ២៨ ខែមីនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចាត់ទុកថា វាមានឱកាសជាច្រើនសម្រាប់កិច្ចព្រមព្រៀងមួយ ហើយថាជំនួបរវាងប្រធានាធិបតីរុស្ស៊ីនិងអ៊ុយក្រែនអាចប្រព្រឹត្តទៅនៅពេលដែល "កូនសោ"សម្រាប់បញ្ហាសំខាន់ៗទាំងអស់ត្រូវបានរកឃើញ។ ភាគីរុស្ស៊ីរំពឹងថា នឹងមានសន្ធិសញ្ញាទូលំទូលាយមួយដែលបន្ថែមលើអព្យាក្រឹតភាពនិងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក៏បានផ្តល់គោលជំហរសំខាន់ៗជាច្រើនសម្រាប់រុស្ស៊ី រួមមាន ការលុបបំបាត់សកម្មភាពយោធា ហ្វាស៊ីសនីយកម្មនៅអ៊ុយក្រែន ទទួលស្គាល់ Crimea និង Donbass។

នាថ្ងៃដដែលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterresបានអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌មួយនៅអ៊ុយក្រែន។ យោងតាមលោក Guterres បទឈប់បាញ់នេះនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ការចរចានយោបាយយ៉ាងហ្មត់ចត់ សំដៅឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន ដោយឈរលើមូលដ្ឋាននៃច្បាប់ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

“ការបញ្ឈប់សកម្មភាពអរិភាពនឹងអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌ ហើយប្រជាជនអាចធ្វើដំណើរប្រកបដោយសុវត្ថិភាពជាងមុន។ ប្រការនេះ នឹងជួយសង្គ្រោះអាយុជីវិតរបស់ប្រជាជន ជៀសវាងការរងទុក្ខវេទនា និងការពារជនស៊ីវិល។ ខ្ញុំសង្ឃឹមថា បទឈប់បាញ់មួយនឹងជួយដោះស្រាយផលវិបាកជាសាកលនៃជម្លោះនៅអ៊ុយក្រែន ដែលអាចបណ្តាលឲ្យវិបត្តិស្បៀងអាហារកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន។ ប្រទេសទាំងនេះកំពុងរងការខ្វះខាតថវិកាសារពើពន្ធសម្រាប់ដំណើរការស្តារឡើងវិញ ហើយឥឡូវនេះត្រូវប្រឈមមុខនឹងការកើនឡើងតម្លៃស្បៀងអាហារនិងថាមពលទៀតផង”៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ