គណៈប្រតិភូរុស្ស៊ី​មកដល់ទីក្រុងហ្សឺណែវប្រទេសស្វីស ដើម្បីធ្វើ​​​ការ​ចរចាជាមួយអាមេរិកលើការធានាសន្តិសុខ

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងថា នៅថ្ងៃទី៩ ខែមករា គណៈប្រតិភូរុស្ស៊ីបានមកដល់ទីក្រុងហ្សឺណែវ (ស្វីស) ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយអាមេរិកស្តីពីបញ្ហាសន្តិសុខ។ 
គណៈប្រតិភូរុស្ស៊ី​មកដល់ទីក្រុងហ្សឺណែវប្រទេសស្វីស ដើម្បីធ្វើ​​​ការ​ចរចាជាមួយអាមេរិកលើការធានាសន្តិសុខ - ảnh 1ប្រភព៖ Reuters

មជ្ឈដ្ឋានមន្ត្រីការទូតរុស្ស៊ីបានបញ្ជាក់ថា ខ្លួននឹងមិនធ្វើសម្បទានណាមួយ ក្រោមសម្ពាធរបស់អាមេរិក នៅក្នុងការចរចានាពេលខាងមុខ ចំពោះវិបត្តិនៅអ៊ុយក្រែន ក៏ដូចជាការទាមទាររបស់រុស្ស៊ី អំពីការធានាសន្តិសុខពីលោកខាងលិច ហើយទន្ទឹមនឹងនេះ បានព្រមានពីហានិភ័យ ដែលការចរចាអាច បញ្ចប់យ៉ាងឆាប់រហ័សផងដែរ។

តាមផែនការ ការចរចារវាងអ្នកការទូតអាមេរិកនិងរុស្ស៊ីនឹងចាប់ផ្តើមនៅទីក្រុងហ្សឺណែវនៅថ្ងៃទី ១០ ខែមករា បន្ទាប់មក នឹងប្រព្រឹត្តិទៅកិច្ចប្រជុំក្រុមប្រឹក្សារុស្ស៊ី-អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅទីក្រុងប្រ៊ុចសែល(បែលហ្សិក) និងការពិគ្រោះយោបល់ក្នុងក្របខ័ណ្ឌនៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE)នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ