គណៈប្រតិភូអនុព័ន្ធយោធានៃបណ្ដាប្រទេសប្រចាំនៅវៀតណាមទៅទស្សនកិច្ចនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម

គណៈប្រតិភូអនុព័ន្ធយោធានៃបណ្ដាប្រទេសប្រចាំនៅវៀតណាមបានមានដំណើរ ទស្សនកិច្ចនិងបំពេញការងារជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងទឹក វៀតណាមនិងរោងចក្រធ្វើនាវាលេខ ១៨៩ ចំណុះក្រសួងការពារប្រទេសវៀតណាម។ ក្នុងការទទួលជួបសន្ទនា ឧត្តមនាវី Nguyen Van Hien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស
វៀតណាម បានឧទ្ទេសនាមអំពីការបង្កើតនិងការអភិវឌ្ឍន៍របស់កងទ័ពជើងទឹក
វៀតណាម។ ទន្ទឹមនឹងនោះ ឧត្តមនាវី Nguyen Van Hien បានវាយតំលៃខ្ពស់ចំពោះ
កិច្ចសហប្រតិបត្តិការមានប្រសិទ្ធភាពរបស់អនុព័ន្ធយោធានៃបណ្ដាប្រទេសជាមួយ
កងទ័ពប្រជាជនវៀតណាម។ តាមរយៈការជួបប្រាស្រ័យនានាអនុព័ន្ធយោធានៃបណ្ដា
ប្រទេសប្រចាំនៅវៀតណាមបានបង្កើតទំនាក់ទំនងសាមគ្គីភាពស្មោះត្រង់រវាងកងទ័ព
ជើងទឹកវៀតណាមជាមួយកងកំលាំងកងទ័ពជើងទឹកនៃប្រទេសនានាក្នុងតំបន់និង
លើសកលលោក ឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ