គុយបាគ្រោងនឹងរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៩ថ្ងៃសំរាប់អគ្គមគ្គុទេសលោក Fidel Castro

គុយបាគ្រោងនឹងរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៩ថ្ងៃសំរាប់អគ្គមគ្គុទេសលោក Fidel Castro - ảnh 1
លោក Fidel Castro នៅព្រឹត្តិការណ៍មួយនៅរដ្ឋធានី La Habana នាខែឧសភាឆ្នាំ២០០៦
(រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២៦ វិច្ឆិកា គុយបាប្រកាសថា ពិធីបុណ្យសពថ្នាក់ជាតិ
របស់អគ្គមគ្គុទេសបដិវត្តន៍លោក Fidel Castro នឹងប្រព្រឹត្តទៅក្នុងរយៈពេល៩ថ្ងៃ។
ចាប់ពីថ្ងៃទី២៦ វិច្ឆិកាដល់ថ្ងៃទី៤ ធ្នូ សកម្មភាពនិងលេងកំសាន្តនៅទីកន្លែងសាធា
រណៈទាំងអស់នឹងត្រូវ បានផ្អាកហើយទង់ជាតិត្រូវបានបង្ហូតពាក់កណ្ដាលដងនៅ
តាមអគារសាធារណៈនិង មូលដ្ឋានសឹក។
នាថ្ងៃដដែល ក្រសួងការបរទេសវេណេហ្ស៊ុយអេឡាចេញសេចក្ដីជូនដំណឹងឲ្យ
ដឹងថារដ្ឋាភិបាលប្រទេសនេះក៏បានសំរេចលើការកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៣
ថ្ងៃដើម្បីរំលឹកវិញ្ញាណក្ខ័ន្ទអគ្គមគ្គុទេសបដិវត្តន៍គុយបាលោក Fidel Castro ដែលទើប
នឹងបានលាចាកលោកក្នុងអាយុ៩០ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ