គុយបានិង EU ពេញចិត្តចំពោះវង់ចរចារលើកទី៧អំពីការធ្វើប្រក្រតីភាពទំនាក់ទំនង

(VOVworld) - នាថ្ងៃទី៤ មិនា ក្នុងសន្និសីទកាសែតដោយឡែកបន្ទាប់ពីវង់ចរចារ
លើកទី៧ស្ដីអំពីកិច្ចព្រមព្រៀងចរចារនយោបាយនិងកិច្ចសហប្រតិបតិ្តការរវាង
គុយបានិងសហភាពអឺរ៉ុប (EU) ដែលត្រូវបានចាត់ទុកជាជំហានធ្វើប្រក្រតីភាព
ទំនាក់ទំនងទ្វេភាគីនោះ ប្រធានក្រុមចរចារនៃភាគីទាំងពីរសុទ្ធតែសំដែងការពេញ
ចិត្តនិងសុទិដ្ឋិនិយម។
គុយបានិង EU ពេញចិត្តចំពោះវង់ចរចារលើកទី៧អំពីការធ្វើប្រក្រតីភាពទំនាក់ទំនង - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសគុយបាលោក Aberlardo Moreno (រូបថត៖AP)

អនុរដ្ឋមន្រ្តីការបរទេសគុយបាលោក Aberlardo Moreno បានឲ្យដឹងថា ភាគីទាំងពីរ
បានទទួលការបោះជំហានដ៏សកម្ម អំពីខ្លឹមសារនៃកិច្ចព្រមព្រៀងមានលក្ខណៈ
គ្រឹះសំរាប់ទំនាក់ទំនងទ្វេភាគីនេះ ហើយសំដែងសេចក្ដីសង្ឃឹមថា ក្រោយពីការ
ចរចារក្នុងប៉ុន្មានថ្ងៃខាងមុខ ភាគីទាំងពីរអាចបញ្ចប់ជំនួបចរចារអំពីកិច្ចព្រមព្រៀង
នេះ ក្នុងដំណើរទស្សនកិច្ចនៅគុយបារបស់តំណាងជាន់ខ្ពស់ទទួលបន្ទុកគោល
នយោបាយសន្តិសុខនិងកិច្ចការបរទេស EU លោកស្រី Federica Mogherini ដែល
គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ មិនាខាងមុខ។
រីឯខ្លួនវិញ លោក Christian Leffler អគ្គលេខាធិការរងទទួលបន្ទុកបញ្ហាសេដ្ឋកិច្ច
និងទូទាំងពិភពលោកនៃស្ថាប័នកិច្ចការបរទេស EU បានវាយតំលៃថា ក្រោយពី
 វង់ចរចារក្នុងរយៈពេល២ថ្ងៃកន្លងទៅ ភាគីទាំងពីរទទួលបានការស្រុះចិត្តគំនិត
 ក្នុងខ្លឹមសារសំខាន់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ