គុយបានិងអាមេរិកដំណើរការជំនួបសន្ទនាអំពីសិទ្ធិមនុស្ស

គុយបានិងអាមេរិកដំណើរការជំនួបសន្ទនាអំពីសិទ្ធិមនុស្ស - ảnh 1
រូបថតៈ Reuters


(VOVworld)-គុយបានិងអាមេរិកនឹងដំណើរការជំនួបសន្ទនាអំពីសិទ្ធិមនុស្ស នាថ្ងៃទី៣១មិនាខាងមុខនៅក្រុងវ៉ាស៊ីនតោន (អាមេរិក)។​នេះជាការផ្តើមគំនិត
របស់La Habana ដោយទទួលបានការគាំទ្រពីវ៉ាស៊ីនតោន។ តាមសេចក្តីជូន
ដំណឹងរបស់អនុប្រធាននាយកដ្ឋានពហុភាគីនិងច្បាប់អន្តរជាតិចំណុះ ក្រ
សួងការបរទេសគុយបា លោក Pedro Luis Pedroso បានឲ្យដឹងថា La Habana
សង្ឃឹម ថាជំនួបសន្ទនានេះនឹងប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា ដោយឈរ
លើមូល ដ្ឋានភាគីទាំងពីរមានផលប្រយោជន៍រួម គ្មានការរើងអើង គោរពអធិប
តេយ្យ​ភាព ដ៏ពេញលេញ និងមិនធ្វើអន្តរាគមចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រ
ទេសនីមួយៗ។ អ្នកកាទូត១រូបនេះក៏បានអះអាងថា ជំនួបសន្ទនាអំពីសិទ្ធិ
មនុស្ស ជាការបញ្ជាក់ ថា​គុយបាត្រៀមខ្លួនជាស្រេចពិភាគ្សាជាមួយអាមេរិក
អំពីរាល់ប្រធានបទ ដោយ មិនអើពើដល់ការខុសប្លែកគ្នាដ៏ជ្រាលជ្រៅអំពីប្រព័ន្ធ
នយោបាយ​ ទស្សនៈអំពី អធិបតេយ្យភាព សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ