គុយបានិងអាមេរិកទទួលបានកិច្ចព្រមព្រៀងចំនួន២០មុននឹងប្រធានាធិបតីលោក Obama ចប់អាណត្តិ

គុយបានិងអាមេរិកទទួលបានកិច្ចព្រមព្រៀងចំនួន២០មុននឹងប្រធានាធិបតីលោក Obama ចប់អាណត្តិ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama អញ្ជើញថ្លែងបទសន្ទរកថានៅរដ្ឋធានី La Habana របស់គុយបាកាលពីថ្ងៃទី២២ មិនា ឆ្នាំ២០១៦ (រូបថត៖Reuters)

(VOVworld) - ក្រសួងការបរទេសគុយបានាថ្ងៃទី១៧ មករា បានជូនដំណឹងថា
 ប្រទេសនេះនិងអាមេរិកនឹងចុះហត្ថលេខាបន្ថែមលើ កិច្ចព្រមព្រៀងសហប្រតិបតិ្ត
ការទ្វេភាគីចំនួន២ទៀតស្ដីអំពីការងារសង្គ្រោះខាងអាកាសចរណ៍ នាវាចរណ៍និង
ការងារអនាម័យសុខាភិបាលចំពោះសត្វនិងរុក្ខជាតិមុនពេលវេលាដែលប្រធានា
ធិបតីអាមេរិកលោក Barack Obama ចប់អាណត្តិបេសកកម្មនាថ្ងៃទី២០ មករា ខាង
មុខ។
នាថ្ងៃដដែល ប្រធាននាយកដ្ឋានទទួលបញ្ហាអំពីអាមេរិកចំណុះក្រសួងការបរ
ទេស គុយបាលោក Josefina Vidal បានចែករំលែកតាមរយៈគេហទំព័រ Twitter របស់
 ខ្លួនថា La Habana និងវ៉ាស៊ីនតោនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហ
ប្រតិបតិ្តការទ្វេភាគីសរុបចំនួន១៨។ឯកសារទាំងនេះត្រូវបានចាត់ទុកជាគ្រឹះស្ថាន
សំរាប់ដំណើរការប្រក្រតីភាពទំនាក់ទំនងទ្វេភាគីដែលត្រូវបានចាប់ផ្ដើមតាំងពី
ពេលដែលប្រធានាធិបតីលោក Obama និងប្រធានរដ្ឋគុយបាលោក Raul Castro
 ចេញសេចក្ដីថ្លែងការណ៍ស្ដីអំពីការបង្កើតឡើងវិញនូវទំនាក់ទំនងជាផ្លូវការកាល
ពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ