គុយបានិងអាមេរិកវាយតំលៃខ្ពស់ចំពោះតួនាទីរបស់គណៈកម្មាធិការទ្វេភាគី

(VOVworld) - តាមសេចក្ដីជូនដំណឹងជាផ្លូវការរបស់ក្រសួងការបរទេសគុយបា
ចេញនាថ្ងៃទី៨ ធ្នូ ថា គុយបានិងអាមេរិកវាយតំលៃគណៈកម្មាធិការទ្វេភាគីដែល
ចាប់បដិសន្ធិកាលពីខែសីហាឆ្នាំ២០១៥នោះគឺមានផលវិជ្ជមានចំពោះបញ្ហាដែល
ជះឥទ្ធិ ពលទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបតិ្តការលើ
វិស័យ មានផលប្រយោន៍រួម ក៏ដូចជាដំណើរការកែលំអរទំនាក់ទំនងនិយាយរួមផង
ដែរ។
តាមឯកសារនេះថា កិច្ចប្រជុំវង់ទី៥នៃគណៈកម្មាធិការទ្វេភាគី បានប្រព្រឹត្តទៅ
មុន នោះមួយថ្ងៃ ក្រោមសហអធិបតីភាពរបស់លោកស្រី Josefina Vidal Ferreiro
ប្រធាននាយកដ្ឋានទទួលបន្ទុកបញ្ហាអាមេរិកនៃក្រសួងការបរទេសគុយបា និង
ទីប្រឹក្សារដ្ឋមន្រ្តីការបរទេសទទួលបន្ទុកបញ្ហាអឌ្ឍគោលខាងលិចនៃក្រសួងការបរ
ទេសអាមេរិកលោកស្រី Mari Carmen Aponte។នៅទីនេះ ភាគីទាំងពីរបាន ទទួល
ស្គាល់ការបោះជំហានលើវិស័យការទូតនិងកិច្ចសហប្រតិបតិ្តការអំពីបញ្ហាដែល
ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានដំណើរទស្សនកិច្ចជាន់ខ្ពស់ការ
អនុម័តលើកិច្ចព្រមព្រៀងថ្មីស្ដីអំពីសុខាភិបាល ការចាប់ផ្ដើមឡើងវិញនូវជើង
ហោះហើរជាប្រចាំពីអាមេរិកទៅកាន់ La Habana ជាដើម។ភាគីគុយបាក៏បាន
ស្នើឲ្យអាមេរិកប្រគល់ត្រឡប់មកវិញនូវតំបន់ដែនដីដែលអាមេរិកទន្ទ្រានកាន់
កាប់ដោយខុសច្បាប់នៅ Guatanamo ក៏ដូចជាលុបចោលគោលនយោបាយធ្វើ
អន្តរាគមន៍ខាងនយោបាយនិងរំលោភទៅលើអធិបតេយ្យភាពរបស់ប្រទេស
តំបន់ ការ៉ាបៀននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ