គំរោងច្បាប់បង្ការប្រឆាំង​ ផលអន្តរាយរបស់បារី

បន្តកម្មវិធីធ្វើការរបស់សម័យប្រជុំលើកទី ៦ នាព្រឹកថ្ងៃទី ២១​ មិនា គណៈកម្មធិការ
អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានផ្តល់មតិអំពីបញ្ហាសំខាន់ មួយចំនួនក្នុងនោះមានគំរោង
ច្បាប់បង្ការប្រឆាំងផលអាក្រក់នៃបារី។ បណ្ដាសមាជិកសភាបានអះអាងថា៖ ការអនុម័ត្ត
លើច្បាប់នេះ គឺជា វិធានការចាំបាច់។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានយល់
ព្រមអំពីការ បង្កើតមូលនិធិបង្ការប្រឆាំងនឹងផលអាក្រក់នៃបារី។ ការបង្កើតមូលនិធិនេះ នឹងបង្កលក្ខណៈពង្រីកប្រភពកំលាំងឲ្យការងារបង្ការប្រឆាំងនឹងផលអន្តរាយនៃបារី។
ប៉ុន្តែ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ថវិការ របស់រដ្ឋសភាវៀតណាម Phung Quoc
Hien បានចាត់ទុកថា៖ គប្បីប្រមូលនិងគ្រប់គ្រងមូលនិធិតាម គំរូពន្ធប្រើប្រាស់ ពិសេស៖             
           

គំរោងច្បាប់បង្ការប្រឆាំង​ ផលអន្តរាយរបស់បារី - ảnh 1
គំរោងច្បាប់បង្ការប្រឆាំងផលអាក្រក់នៃបារី (Image: Internet)

“ប្រសិនបើ​ យើងបង្កើនពន្ធប្រើប្រាស់ពិសេស នោះគឺ ខ្ញុំចាត់ទុកថា៖ វិធានការណ៏នេះ នឹងសន្សំសំចៃជាង ក្នុងការងារប្រមូលពន្ធ។​ ប្រសិនបើ​ យើងខ្ញុំ អនុវត្តប្រមូលពន្ធ
តាមកំរិតអត្រាកំណត់មួយ នោះគឺ នឹងមានភាពស្មុគស្មាញ បំផុត។”
សេចក្តីព្រាងច្បាប់បង្ការប្រឆាំងនឹងផលអន្តរាយនៃបារីនឹងត្រូវបានដាក់ជូនរដ្ឋសភា
ពិនិត្សមើល​​និងអនុម័ត្ត ក្នុងសម័យប្រជុំលើកទី ៣ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ