គ្រប់គ្រងសេដ្ឋកិច្ចសំដៅឆ្ពោះទៅរដ្ឋស្ថាបនាមួយ

(VOVWORLD) -នាថ្ងៃទី១៣មិថុនា ក្រសួងផែនការនិងវិនិយោគវៀតណាមបានរួមសហការជាមួយ ធនាគារពិភពលោកប្រចាំនៅវៀតណាម រៀបចំសន្និសីទអន្តរ ជាតិ ក្រោមប្រធានបទ “គ្រប់គ្រងសេដ្ឋកិច្ចសំដៅឆ្ពោះទៅរដ្ឋស្ថាបនាមួយ”។ 


នៅក្នុងសន្និសីទនេះ ជំនាញការសេដ្ឋកិច្ច អ្នករៀបចំផែនការមេរបស់វៀត ណាម និងដៃគូអន្តរជាតិនានាបានផ្លាស់ ប្តូរ ចែករំលែកនូវបទពិសោធន៍ស្តីពីការកំណត់ទិសដៅឡើងវិញនូវតួនាទីរបស់រដ្ឋក្នុង ការគ្រប់គ្រងសេដ្ឋកិច្ចនិងពង្រឹងរបៀបរបប សំដៅឆ្ពោះទៅរដ្ឋស្ថាបនាមួយ ដើម្បីការ អភិវឌ្ឍន៍និរន្តរភាពនិងសម្បូររុងរឿង។ អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួង ផែនការនិងវិនិយោគ វៀតណាម លោក Nguyen The Phuong បានអះអាងថា៖

        “ត្រូវបំភ្លឺច្បាស់ទំនាក់ទំនងរវាងសសរទ្រង់ចំនួន៣ នៃគឺរបៀបរបបរដ្ឋ ទីផ្សារនិងសង្គម។ នេះជាគ្រឹះស្ថានសំដៅកំណត់ច្បាស់អំពីតួនាទីនិងបែបផែនជួយជ្រោម ជ្រែងរបស់រដ្ឋ ទៅលើខឿនសេដ្ឋកិច្ច ក្នុងកាលៈទេសៈដែលការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារគ្រប់ គ្រាន់”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ