គ្រោះរញ្ជួយដីនៅប្រទេសឥណ្ឌូនេស៊ី៖ ចំនួនអ្នកស្លាប់បានកើនឡើង

(VOVWORLD) -ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង នាប៉ុន្មានថ្ងៃខាងមុខនេះ ដោយមនុស្សរាប់រយនាក់បានរងរបួសហើយអគាររាប់ពាន់ខ្នងបានដួលរលំឬខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈដែលកងកម្លាំងជួយសង្គ្រោះនៅតែមិនអាចទៅដល់តំបន់កោះភាគខាងជើងបាននៅឡើយ។
គ្រោះរញ្ជួយដីនៅប្រទេសឥណ្ឌូនេស៊ី៖ ចំនួនអ្នកស្លាប់បានកើនឡើង - ảnh 1ទិដ្ឋភាពបន្ទាប់ពីការរញ្ជួយដីនៅប្រទេសឥណ្ឌូនេស៊ី។ (VNA)

នាថ្ងៃទី ៦ ខែសីហា ស្ថាប័នគ្រប់គ្រងគ្រោះធម្មជាតិជាតិ ឥណ្ឌូណេស៊ី (BNPB) បានឲ្យដឹងថា៖ចំនួនអ្នកស្លាប់ក្នុងគ្រោះ រញ្ជួយដី 7 រ៉ិចទ័រនៅលើកោះ Lombok របស់ឥណ្ឌូនេស៊ីបានកើនឡើងដល់ 91 នាក់។ តាមស្ថាប័ននេះបានឲ្យដឹងថាចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង នាប៉ុន្មានថ្ងៃខាងមុខនេះ ដោយមនុស្សរាប់រយនាក់បានរងរបួសហើយអគាររាប់ពាន់ខ្នងបានដួលរលំឬខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈដែលកងកម្លាំងជួយសង្គ្រោះនៅតែមិនអាចទៅដល់តំបន់កោះភាគខាងជើងបាននៅឡើយ។

អ្នកនាំពាក្យ BNPB លោក Sutopo Purwo Nugroho បានឲ្យដឹងថា៖គ្មានភ្ញៀវទេសចរណាម្នាក់រងគ្រោះដល់អាយុជីវិតក្នុងគ្រោះ រញ្ជួយនោះទេ។ រដ្ឋាភិបាលបានជម្លៀសភ្ញៀវទេសចរប្រមាណ ១ ពាន់នាក់ចេញពីតំបន់គ្រោះថ្នាក។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានបញ្ជាបណ្ដារដ្ឋមន្ត្រី ក៏ដូចជាកងកម្លាំងយោធា និងប៉ូលីសឲ្យជំរុញការខិតខំប្រឹងប្រែងដើម្បីជំនះពុះពារលើផលវិបាកនៃគ្រោះធម្មជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ