គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា៖ WHO អំពាវនាវឲ្យមានការជួយឧបត្ថម្ភជាបន្ទាន់
(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ៣០ ខែមីនា បានវាយតម្លៃគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាថា ជាស្ថានភាពអាសន្នកម្រិតខ្ពស់បំផុត ហើយបានអំពាវនាវឱ្យមានកាជួយរឧបត្ថម្ភជាបន្ទាន់ចំនួន ៨ លានដុល្លារអាមេរិក ដើម្បីសង្គ្រោះអាយុជីវិតមនុស្ស និងការពារការផ្ទុះឡើងនៃជំងឺរាតត្បាតនៅប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ។
អង្គការ WHO បានឲ្យដឹងថា ជនរងគ្រោះនិងអ្នករងរបួសមួយចំនួនធំ ប្រឈមនឹងការឆ្លងមេរោគខ្ពស់ ដោយសារតែសមត្ថភាពវះកាត់មានកម្រិតក្នុងប្រទេស ខណៈដែលស្ថានភាពមូលដ្ឋានក្នុងប្រទេសមីយ៉ាន់ម៉ា អាចបង្កើនហានិភ័យនៃការផ្ទុះឡើងជំងឺរាតត្បាត។ WHO ក៏បានប្រកាសថា កញ្ចប់ជំនួយដំបូងដែលជាឧបករណ៍សង្គ្រោះដើម្បីព្យាបាលរបួសធ្ងន់ធ្ងរនិងការបាក់ឆ្អឹង រួមជាមួយនឹងតង់ពហុមុខងារ បានទៅដល់មន្ទីរពេទ្យដែលមានគ្រែ ១.០០០ ក្នុងរដ្ឋធានី Naypyitaw ។ សម្ភារៈស្រដៀងគ្នាក៏កំពុងធ្វើដំណើរទៅកាន់ភាគខាងជើងទៅកាន់មន្ទីរពេទ្យ Mandalay General ផងដែរ។
នៅថ្ងៃដដែល សមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ(IFRC) បានបើកការអំពាវនាវជាបន្ទាន់ ដើម្បីរៃអង្គាសថវិកាជាង ១១៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា។
មកទល់នឹងពេលនេះ គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា បានបណ្តាលឲ្យមនុស្សជាង ១៧០០នាក់បានស្លាប់ និងប្រហែល ៣៤០០នាក់រងរបួស ហើយមនុស្សប្រមាណ ៣០០នាក់កំពុងបាត់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះគឺជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមួយនៅប្រទេសមីយ៉ាន់ម៉ាក្នុងសតវត្សទីកន្លងមក៕