គ្រោះរញ្ជួយដី៦.៤វ៉ិចទ័រវាយប្រហារលើប្រទេសឥណ្ឌូណេស៊ី

(VOVWORLD) - មនុស្សយ៉ាងហោចណាស់១០នាក់ត្រូវស្លាប់និង៤០នាក់ទៀតរងរបួសនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៤ វ៉ិចទ័រ បានវាយប្រហារនៅនាព្រឹកថ្ងៃទី២៩ខែកក្កដា នៅកោះ Lombok  ប្រទេសឥណ្ឌូនេស៊ី។

យោងតាមអ្នកនាំពាក្យរបស់ទីភ្នាក់ងារទទួលបន្ទុកការកាត់បន្ថុយគ្រោះធម្មជាតិឥណ្ឌូ នេស៊ី Sutopo បានឲ្យដឹងថា ចំនួនអ្នកស្លាប់និងរងរបួសត្រូវបានកំណត់ថា នៅខ័ណ្ឌ Sambelia នៃកោះ Lombok។ បច្ចុប្បន្ននេះ ស្ថាប័នមានសមត្ថកិច្ចកំពុងចេញបទបញ្ជាបណ្តោះអាសន្ន ដោយហាមសកម្មភាពឡើងភ្នំ Rinjano ដោយសារការបាក់ដីក្នុងនៅភ្នំភ្លើងមួយនេះ។ មជ្ឈដ្ឋានមន្ត្រីឥណ្ឌូនេស៊ីកំពុងបច្ចុប្បន្នកម្មចំនួនអ្នកស្លាប់និងរងរបួសដើម្បីរាយការណ៍ឲ្យជ្រាប។ កោះ Lombok ជាតំបន់ទេសចរណ៍ល្បីឈ្មោះស្ថិតនៅភាគអាគ្នេយ៍ប្រទេសឥណ្ឌូនេស៊ី ដែលមានចំងាយពីតំបន់ទេសចរណ៍ Bali ប្រហែល១០០គីឡូ ម៉ែត្រ បែកខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ