គ្រោះអាសន្នវាយប្រហារភេវរកម្មទៅលើបណ្ដាទីតាំងយោធារនៅអាមេរិក


គ្រោះអាសន្នវាយប្រហារភេវរកម្មទៅលើបណ្ដាទីតាំងយោធារនៅអាមេរិក - ảnh 1
គ្រោះអាសន្នវាយប្រហារភេវរកម្មទៅលើបណ្ដាទីតាំងយោធារនៅអាមេរិក (Image: VNA)

(VOVworld) – តាមសេចក្តីប្រកាសរួមរបស់ការិយាល័យស៊ើបការណ៍សហរដ្ឋអាមេរិក
(FBI) និងក្រសួងសន្តិសុខជាតិអាមេរិក (DHS) រួមជាមួយបណ្ដាស្ថាប័ននិតិប្រតិបត្តិនិង ប្រយុទ្ធប្រឆាំងនឹងភេវរកម្មបានព្រមានគ្រោះអាសន្នអំពីការកើតមានឡើងបណ្ដា ការវាយប្រហារទៅលើទីតាំងយោធានៅអាមេរិក ជាពិសេស តាំងពីពេល ក្រុមភេវរកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) ត្រូវបានបង្កើត។ តាមព័ត៌មានចារកម្មថ្មីបំផុតរបស់ អាមេរិកបានឲ្យដឹងថា៖ IS កំពុងប្រមូលផ្តុំទាហានដើម្បីដំណើរការវាយប្រហារទៅលើ ទាហានអាមេរិកនៅមូលដ្ឋានយោធាឬនៅទីកន្លែងសាធារណៈផ្សេងៗទៀត។ សេចក្តី ប្រកាសនេះបានអំពាវនាវឲ្យទាហាននៃកងកំលាំងប្រដាប់អាវុធរបស់អាមេរិកលើក កំពស់ការប្រុងប្រញ័ត្ននិងអត់ធ្មត់ក្នុងអំពើរបស់ខ្លួនលើបណ្ដាញសង្គម។ ការព្រមាន ពោលខាងលើត្រូវបាននាំចេញក្នុងកាលៈទេសៈអាមេរិកនិងសម្ព័ន្ធភាពយោធាដឹកនាំ ដោយអាមេរិកបង្កើនការវាយប្រហារតាមផ្លូវអាកាសទៅលើទីក្រុង Raqqa ដែល IS ស្វ័យប្រកាសជារដ្ឋធានីរបស់ពួគគេ។ ក៏ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅទួរគី អនុប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃ ប្រទេសនេះស្តីពីការបង្កើតតំបន់ហាមឃាត់ជើងហោះហើតាមបណ្តោយខ្សែព្រំដែន
ស៊ីរី-ទួរគីសំដៅជួយឧបត្តម្ភយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអង្គការភេវរកម្ម IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ