គោលដៅនៃផែនការមេជាតិរបស់វៀតណាមគឺសមស្របនឹងគោលដៅអភិវឌ្ឍន៍

(VOVWORLD) - នារសៀលថ្ងៃទី ១៦ សីហា នៅវិមានរដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានជួបធ្វើការជាមួយលោកបណ្ឌិត Danny Leipziger នាយកប្រតិបត្តិកិច្ចសន្ទនាកំណើននៃធនាគារពិភពលោក (WB)។

គោលដៅនៃផែនការមេជាតិរបស់វៀតណាមគឺសមស្របនឹងគោលដៅអភិវឌ្ឍន៍ - ảnh 1អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai និងលោកបណ្ឌិត Danny Leipziger នាយកប្រតិបត្តិកិច្ចសន្ទនាកំណើននៃធនាគារពិភពលោក (WB)។ (រូបថត៖ quochoi.vn)
ថ្លែងមតិក្នុងជំនួបធ្វើការទាក់ទងនឹងផែនការមេជាតិ លោក Danny Leipziger បានឲ្យដឹងថា មានការលំបាកនិងបញ្ហាប្រឈមដ៏ធំចំនួន ៣ នៅពេលដែលវៀតណាម កសាងផែនការមេជាតិ នោះគឺ៖ ការធ្វើសុខដុមនីយកម្មនិង ការផ្សាភ្ជាប់ផែនការមេ ឯកសារច្បាប់ពាក់ព័ន្ធ; ការធានាហិរញ្ញវត្ថុ និងការដាក់ពង្រាយអនុវត្តន៍។ លោកនាយក ប្រតិបត្តិកិច្ចសន្ទនាកំណើនធនាគារពិភពលោកបានចាត់ទុកថា ជាមូលដ្ឋាន គោលដៅ នៃផែនការមេថ្នាក់ជាតិរបស់វៀតណាមគឺសមស្របនឹងគោលដៅអភិវឌ្ឍន៍រហូតដល់ឆ្នាំ២០៤៥។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញ នៅមានការងារជាច្រើនដែលត្រូវធ្វើ ហើយក្នុងដំណើរការនោះ WB ត្រៀមខ្លួនជាស្រេច ធ្វើការជាមួយរដ្ឋសភាវៀតណាម និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការណែនាំដោះ ស្រាយបញ្ហានានាក្នុងដំណើរការកសាង និងអនុវត្តផែនការមេ។
ដោយយល់ស្របនឹងការចែករំលែករបស់តំណាងធនាគារពិភពលោក អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានសង្កត់ធ្ងន់ថា ការកសាងផែនការមេជាតិ គឺជាបញ្ហាលំបាកនិងស្មុគស្មាញ។ អាស្រ័យហេតុនេះ រដ្ឋសភាវៀតណាមមានគោល បំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិ ការ ជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការកសាងនិងសុក្រិតផែនការមេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ