គោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក៖ អាស៊ានស្វែងរកការសន្ទនា មិនមែនជាការសងសឹកទេ
(VOVWORLD) - នាថ្ងៃទី ១០ មេសា អាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី១២ និងអភិបាលធនាគារកណ្តាលនៅទីក្រុងកូឡាឡាំពួរ (ម៉ាឡេស៊ី) ដោយបញ្ជាក់ថា ខ្លួននឹងមិនចាត់វិធានការប្រឆាំងនឹងគោលនយោបាយពន្ធថ្មីរបស់សហរដ្ឋអាមេរិកនោះទេ។
និមិត្តសញ្ញាអាស៊ាន ២០២៥ នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី (រូបថត៖ VOV-បាងកក) |
ផ្ទុយទៅវិញ ប្លុកនេះបានអំពាវនាវឱ្យមានការសន្ទនាដោយផ្ទាល់ដើម្បីដោះស្រាយក្តីកង្វល់ពាណិជ្ជកម្ម។ សេចក្តីថ្លែងការណ៍បានលើកឡើងពីភាពជាដៃគូយូរអង្វែងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។ បច្ចុប្បន្ន អាស៊ានគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំរបស់សហរដ្ឋអាមេរិក ខណៈដែលសហរដ្ឋអាមេរិកនៅតែជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដ៏ធំបំផុតរបស់អាស៊ាន និងជាដៃគូពាណិជ្ជកម្មធំទីពីរ។ អាស៊ានប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក តាមរយៈយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីស្វែងរកដំណោះស្រាយដែលមានអត្ថប្រយោជន៍ទៅវិញទៅមក៕