គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺនាំទំនាក់ទំនងវៀតណាម -រុស្ស៊ីអភិវឌ្ឍន៍លើគ្រប់វិស័យ

(VOVworld)-សិក្ខាសាលាក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាង
វៀតណាម-អាស៊ានជាមួយរុស្ស៊ី៖ការពិតជាក់ស្តែងនិងយថាទស្សន៍” បាន បើក
នាព្រឹកថ្ងៃទី១៥កញ្ញានៅទីក្រុងហាណូយ។ ចូលរួមសិក្ខាសាលានេះ មាន អនុ
ប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan អគ្គលេខាធិការអាស៊ាន លោក​
Le Luong Minh  បណ្ឌិត  សាស្រ្តចារ្យ អ្នកប្រាជ្ញ អ្នកស្រាវជ្រាវមកពីវៀត ណាម បណ្តាប្រទេសអាស៊ាន និងរុស្ស៊ីជាច្រើនកុះករ។

គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺនាំទំនាក់ទំនងវៀតណាម -រុស្ស៊ីអភិវឌ្ឍន៍លើគ្រប់វិស័យ - ảnh 1
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan ថ្លែងមតិក្នុងសិក្ខាសាលា


        ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Doan បានអះអាងថា៖

        “ពិនិត្យទៅលើស្ថានភាពយុទ្ធសាស្រ្ត រុស្ស៊ីមានការផ្សារភ្ជាប់អំពីផលប្រ
យោជន៍សេដ្ឋកិច្ច យោធា នាវាចរណ៍ សន្តិសុខ និងនយោបាយជាមួយអាស៊ាន
 យ៉ាងខ្លាំងណាស់។ ដោយហេតុនេះ បង្កើតនិងបង្កើនតួនាទីរបស់ រុស្ស៊ីក្នុងតំបន់
អាស៊ីប៉ាស៊ីហ្វិក នឹងបង្ករលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍន៍របស់រុស្ស៊ី”។

    អនុប្រធានរដ្ឋបានលើកច្បាស់ថា៖ ទោះបីជាក្នុងរយៈពេលកន្លងទៅអាស៊ាន
និងរុស្ស៊ីសុទ្ធតែខំប្រឹងប្រែងជំរុញទំនាក់ទំនងនេះដោយឥតឈបឈរក្តី ប៉ុន្តែ
សក្ដានុភាពសហប្រតិបត្តិការនៅមានធំធេងណាស់ជាដៃគូយុទ្ធសាស្ត្រលើគ្រប់
វិស័យរបស់រុស្ស៊ី វៀតណាមបាននិងកំពុងបំពេញតួនាទីជាស្ពានតភ្ជាប់រុស្ស៊ីនិង
អាស៊ានប្រកបដោយល្អប្រសើគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀត
ណាម នោះគឺខំប្រឹងប្រែងជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ជំរុញទំនាក់
ទំនងអាស៊ាននិងរុស្ស៊ី​អភិវឌ្ឍន៍លើគ្រប់វិស័យ ពង្រីកសក្ដានុភាពរបស់គ្នាទៅ
វិញទៅមក រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ
អភិវឌ្ឍន៍នៅក្នុងតំបន់និងពិភពលោក។

        ក្នុងអំឡុង២ថ្ងៃប្រព្រឹត្តទៅ  សិក្ខាសាលាបានប្រមូលផ្តុំបំភ្លឺច្បាស់ពេញលេញ ​ និងបរានុម័តរាល់បញ្ហាស្នូលក្នុងទំនាក់ទំនងរវាងវៀតណាម-អាស៊ាន-រុស្ស៊ី។ ដើម្បីពង្រីករាល់ឧត្តមភាពរបស់ភាគីនិមួយៗ ដើម្បីភាពសម្បូររុងរឿង និងរួម
ចំណែកសកម្មបំផុត សំដៅដោះស្រាយរាល់បញ្ហារួមនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ