ចក្ខុវិស័យរួមវៀតណាម-អាមេរិក៖ធ្វើស៊ីជំរៅថែមទៀត ទំនាក់ទំនងដៃគូយូរអង្វែង

ចក្ខុវិស័យរួមវៀតណាម-អាមេរិក៖ធ្វើស៊ីជំរៅថែមទៀត ទំនាក់ទំនងដៃគូយូរអង្វែង - ảnh 1
ចក្ខុវិស័យរួមវៀតណាម-អាមេរិក៖ធ្វើស៊ីជំរៅថែមទៀត ទំនាក់ទំនងដៃគូយូរអង្វែង

(VOV)_ចក្ខុវិស័យរួមវៀតណាម-អាមេរិក៖ធ្វើស៊ីជំរៅថែមទៀត ទំនាក់ទំនង​ដៃ​
គូយូរអង្វែង។នេះគឺជាខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួមវៀតណាម-អាមេរិក​ ដែល
បានចុះហត្ថលេខានាថ្ងៃទី៧ កក្កដា ក្នុងឱកាសអគ្គលេខាបក្សកម្មុយនីស្ត​វៀតណាម 
លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិក ​ពីថ្ងៃទី៦ដល់
ថ្ងៃទី១០ កក្កដា។ សេចក្ដីថ្លែងការណ៍បានលើកច្បាស់ថា៖ ភាគីទាំងពីរសន្យាជំរុញ
ខ្លាំងកិច្ចសហប្រតិបត្តិការនៅកំរិតថ្នាក់ទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិសុខ​ ស្ថិរភាព កិច្ចសហ
ប្រតិបត្តិការនិងសម្បូររុងរឿងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក​ និងនៅលើពិភពលោក។ 
ភាគីទាំងពីរបានឯកភាពបង្កើនទំនាក់ទំនងនយោបាយ និងការទូត បង្កើនការផ្លាស់
ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងបើកទូលាយ​ការពិគ្រោះយោបល់ទ្វេភាគី ដើម្បីបង្កើន
ទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ…លៗ។ ប្រ
ទេសទាំងពីរក៏បានកត់សម្គាល់នូវ​​ជោគជ័យរបស់សហគមន៍ជនវៀតណាមនៅអា
មេរិក និងការរួមវិភាគទាន​របស់គេចំពោះការអភិវឌ្ឍន៍របស់វៀតណាមនិងអាមេរិក។
 វៀតណាមនិងអាមេរិកបានអះអាងជាថ្មីម្តង់ទៀត អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី
ក្នុងវិស័យការពារជាតិ និងសន្តិសុខ។វៀតណាមនិងអាមេរិក ឯកភាពបង្កើនការរួម
សហការជាមួយភាគីទាក់ទិននានាដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ា
ស៊ីហ្វីក ( TPP) លើ​គ្រប់​ជ្រុងជ្រោយ។

          ភាគីទាំងពីរបន្តគាំទ្រការជំរុញនិងការពារសិទ្ធិមនុស្ស និងគាំទ្រការរក្សា​ជំនួប
សន្ទនាយ៉ាងសកម្ម ស្មោះត្រង់ កសាងសិទ្ធិមនុស្ស ដើម្បីបង្កើនការយល់ដឹងអំពីគ្នា
ទៅវិញទៅមក និងបង្រួញ​គម្លាតនៃគារខុសប្លែកពីគញនា​។​ វៀតណាមនិងអាមេរិក
សន្យាបង្កើនកិច្ច​សហប្រតិបត្តិការនៅវេទិការតំបន់។

          ប្រទេសទាំងពីរសង្កត់ធ្ងន់ទៅលើការចាំបាច់ លើកដំកើងសិទ្ធិសេរីភាព​​នាវា
​ចរណ៍​ និងអាកាសចរណ៍ដែលបានអន្តរជាតិទទួលស្គាល់ សន្តិសុខនិង​សុវត្ថិភាព
​នាវាចរណ៍ ​រាំងស្កាត់រាល់អំពើបង្កើនភាពតានតឹង ធានារាល់​ ​សកម្មភាព​សមស្រប
ជាមួយ​ច្បាប់​អន្តរជាតិ។ ភាគីទាំងពីរក៏មានបណ្ដាកិច្ចព្រមព្រៀង និងការព្រមព្រៀង
ជា​មួយគ្នា ដើម្បីរួមវិភាគទានចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី វៀតណាមនិង
​អាមេរិក បង្កើតគ្រឹះដ្ឋានសំខាន់ សំរាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ