ចក្រភពអង់គ្លេសរឹតបន្តឹងទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ក្រោយពី Brexit

(VOVWORLD) - ការក្លាយទៅជាដៃគូសន្ទនារបស់អាស៊ានគឺជាសសរស្តម្ភក្នុងគោលនយោបាយ កិច្ចការបរទេស “៣ មុខព្រួញ” របស់អង់គ្លេស សំដៅពង្រឹងទំនាក់ទំនងសន្តិសុខនិង ពាណិជ្ជកម្មក្នុងតំបន់។ 
ចក្រភពអង់គ្លេសរឹតបន្តឹងទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ក្រោយពី Brexit - ảnh 1រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab។ (រូបថត៖ AFP/TTXVN)
រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab ប្រកាសថា ចក្រភពអង់គ្លេស ត្រូវឈានចេញទៅក្រៅសម្ព័ន្ធភាពចាស់ៗនៅលោកខាងលិច ស្របពេលដែលប្រទេសនេះ ត្រៀមរៀបចំក្លាយទៅជាដៃគូថ្មីដំបូងរបស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្រោយរយៈពេល២៥ឆ្នាំ។ ពិធីចុះហត្ថលេខារវាងអង់គ្លេសជាមួយប្រទេស សមាជិកអាស៊ានទាំង១០ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែសីហា តាមប្រព័ន្ធវីដេអូ។
ការក្លាយទៅជាដៃគូសន្ទនារបស់អាស៊ានគឺជាសសរស្តម្ភក្នុងគោលនយោបាយ កិច្ចការបរទេស “៣ មុខព្រួញ” របស់អង់គ្លេស សំដៅពង្រឹងទំនាក់ទំនងសន្តិសុខនិង ពាណិជ្ជកម្មក្នុងតំបន់។ នេះជាចំណែកមួយក្នុងយុទ្ធសាស្ត្រផ្អៀងទៅរកមហាសមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វិករបស់ប្រទេសនេះ តាមចក្ខុវិស័យ “អង់គ្លេសជាសកល” ក្រោយពី ចាកចេញពីសហភាពអឺរ៉ុប (EU)។
ឆ្លើយសម្ភាសន៍ជាមួយកាសែត The Telegraph លោករដ្ឋមន្រ្តី Raab ចាត់ទុកថា សមាជិកភាពជាដៃគូសន្ទនារបស់អាស៊ាននឹងនាំមកជូនអង់គ្លេសនូវកាលានុវត្តភាពដ៏វិជ្ជមានពីព្រោះមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក គឺជាទីផ្សារកំណើនមួយនៅពេល អនាគត។ លោក Raab បានសង្កត់ធ្ងន់ថា វិបុលភាពនិងសន្តិសុខរបស់អង់គ្លេសផ្អែក លើទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយតំបន់នៅខាងក្រៅលោកខាងលិច ព្រមទាំង អះអាងថា អាស៊ីអាគ្នេយ៍ជាតំបន់ដ៏សំខាន់ពិសេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ