ចែករំលែកក្តីស្រឡាញ់រាប់អានដល់ពលករ និយោជិតក្នុងឱកាសបុណ្យតេតឆ្នាំម្សាញ់សប្តស័ក ២០២៥

(VOVWORLD) - នាថ្ងៃទី ១៩ ខែមករា នៅទីរួមខេត្ត Viet Yen (Bac Giang) សហព័ន្ធសហជីពពលកររបស់ទីរួមខេត្តបានសម្របសម្រួលជាមួយអង្គភាពមួយចំនួនដើម្បីរៀបចំកម្មវិធី “បុណ្យតេតជួបជុំ - និទាឃរដូវដឹងគុណបក្ស” ភ្ជាប់ជាមួយកម្មវិធី “បុណ្យតេតដែលមិនឃ្លាតឆ្ងាយពីផ្ទះ” សម្រាប់កម្មករ-កម្មការិនី។

ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំបានប្រគល់អំណោយចំនួន ៣០០ កញ្ចប់ ជូនដល់កម្មករ កម្មការនី ដែលកំពុងរស់នៅតាមក្លឹបផ្ទះសំណាក់នៅក្នុងទីរួមខេត្ត Viet Yen ផងដែរ។

ក្នុងកម្មវិធី “បុណ្យតេតជួបជុំ” ដែលរៀបចំដោយសហព័ន្ធសហជីពពលករខេត្តត្រាវិញ ចាប់ពីថ្ងៃទី ១៦ ដល់ ១៩ មករា   សហព័ន្ធសហជីពពលករខេត្តបានឧបត្ថម្ភដល់គណៈប្រតិភូ កម្មករ កម្មការិនីប័ណ្ណទិញទំនិញចំនួន ២.០០០ សន្លឹក; ជូនអំណោយចំនួន ៥០០ កញ្ចប់ ដល់សមាជិកសហជីព និងកម្មករចំនួន ៥០០ នាក់ដែលមានស្ថានភាពលំបាក...។

ក្នុងកម្មវិធី “បុណ្យេតេតជួបជុំ - និទាឃរដូវដឹងគុណចំពោះបក្ស” ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៩ មករា នៅតំពន់ឧស្សាហកម្ម Bao Minh ស្រុក Vu Ban គណៈកម្មាធិការប្រជាជនខេត្ត Nam Dinh សហព័ន្ធសហជីពពលករខេត្តនិងសហជីពនៃតំបន់ឧស្សាហកម្មខេត្ត Nam Dinh បានប្រគល់អំណោយចំនួន ៦០ កញ្ចប់ដល់កម្មករដែលមានស្ថានភាពលំបាក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ