ចាញ់អារ៉ាប៊ីសាអូឌីត ក្រុម​ U២៣វៀតណាមលាហើយការ​ប្រកួត​ជើង​ឯក​ អាស៊ី ឆ្នាំ​២០២២​

(VOVWORLD) - នាយប់ថ្ងៃទី១២ ខែមិថុនា វគ្គ៨ក្រុមចុងក្រោយ នៃការប្រកួតបាល់ទាត់ជើងឯក U២៣ ទ្វីបអាស៊ី បានប្រព្រឹត្តទៅនៅប្រទេសអ៊ូសបេគីស្ថាន។
ចាញ់អារ៉ាប៊ីសាអូឌីត ក្រុម​ U២៣វៀតណាមលាហើយការ​ប្រកួត​ជើង​ឯក​ អាស៊ី ឆ្នាំ​២០២២​ - ảnh 1រូបថត៖ Ngoc Duy/ VOV

ក្រុមបាល់ទាត់ U២៣ វៀតណាម មិនអាចបង្កើតការភ្ញាក់ផ្អើល ហើយបានចាញ់ក្រុម U២៣ អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ០-១។ ប៉ុន្តែ ដោយមានការខិតខំប្រឹងប្រែងរបស់ខ្លួន ក្រុម U២៣ វៀតណាមអាចមានមោទនភាព លាហើយការប្រកួតជើងឯក U២៣ ទ្វីបអាស៊ីឆ្នាំ ២០២២។

ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនេះ ក្រុម U២៣ជប៉ុន បានយកឈ្នះលើក្រុម U២៣ កូរ៉េខាងត្បូង ក្នុងលទ្ធផល ៣-០។ ដូច្នេះ គូប្រកួតចំនួនពីរក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ U២៣ រ៉ាប៊ីសាអូឌីត - U២៣ អូស្ត្រាលី; U២៣ ជប៉ុន - U២៣ អ៊ូសបេគីស្ថាន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ