ចិន និងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ

(VOVWORLD) -នាថ្ងៃទី ១៥ មិថុនា ប្រធានរដ្ឋចិនលោក  Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាក្សាអំពី ទំនាក់ទំនងទ្វេភាគី។ 
ចិន និងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ - ảnh 1  ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានរដ្ឋចិនលោក  Xi Jinping

ក្នុងនោះ ប្រធានរដ្ឋចិន លោក Xi Jinping បានវាយតម្លៃថា៖ ទំនាក់ទំនងដ៏ជិតស្និទ្ធ និងទាន់ពេលវេលារវាងចិន និងរុស្ស៊ី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៃប្រទេសទាំងពីរ បានរួមចំណែកការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ក្នុងការអភិវឌ្ឍន៍របស់ចិន និងរុស្ស៊ី។

រីឯខ្លួនវិញ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឲ្យដឹងថា៖ លោកត្រៀមខ្លួនជាស្រេចរក្សា ទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយចិន។ លោកក៏បានឲ្យដឹងថែមទៀតថា៖ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់លោកនៅចិន មុននឹងសន្និសីទកំពូល SCO នោះភាគីទាំងពីរបានឯកភាពជំរុញថែមទៀតទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ