ចិន - អ៊ីរ៉ង់សន្យាបង្កើនកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យ

ចិន - អ៊ីរ៉ង់សន្យាបង្កើនកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យ - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់ទទួលប្រធានរដ្ឋចិន (រូបថត៖Getty)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់ នាថ្ងៃទី២៣ មករា ប្រធានរដ្ឋ
ចិនលោក Xi Jinping បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់លោក Ali Larijani
ក្នុងនោះភាគីទាំងពីរបានសន្យាបង្កើនកិច្ចសហប្រតិបតិ្តការលើច្រើន វិស័យ។ថ្លែង
មតិនៅទីនេះ លោក Xi Jinping បានអះអាងថា ចិនគាំទ្រតួនាទី ស្ថាបនារបស់អ៊ីរ៉ង់
ក្នុងបញ្ហាតំបន់នានា ហើយត្រៀមខ្លួនជាស្រេចសហការជាមួយ តេអេរ៉ង់សំដៅ
ជំរុញសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។តាមលោក Xi Jinping ថា ការដោះស្រាយ
ដ៏សមហេតុសមផលក្នុងបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជួយជំរុញសន្តិភាពនិងស្ថិរ
ភាពនៅមជ្ឈឹមបូព៌ា ព្រមទាំងឆ្លើយតបនឹងផលប្រយោជន៍រួមនៃតំបន់និងពិភព
លោកផងដែរ។ រីឯខ្លួនវិញ ប្រធានរដ្ឋសភាអ៊ីរ៉ង់ Larijani បានឲ្យដឹងថា អ៊ីរ៉ង់ត្រៀម
ខ្លួនជាស្រេច បង្កើនទំនាក់ទំនងជាមួយចិនលើគ្រប់វិស័យ ហើយជំរុញកិច្ចសហ
ប្រតិបតិ្តការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពលនិងហេដ្ឋរចនា
សម្ព័ន្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ