ចិនកាត់បន្ថយពន្ធលើរថយន្តនាំចូលពីអាមេរិក

(VOVWORLD) -នាថ្ងៃទី ៣ ខែធ្នូ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា ចិនបានឯកភាពកាត់បន្ថយនិងលុបចោលពន្ធដារលើរថយន្តនាំចូលពីអាមេរិក។ 

ថ្នាក់ដឹកនាំអាមេរិករូបនេះបានលើកច្បាស់ថា ប៉េកាំងបានយល់ព្រមកាត់បន្ថយនិងលុបចោលពន្ធលើរថយន្តនាំចូលពីអាមេរិកមកកាន់ចិន ក្រោមកម្រិត ៤០ ភាគរយ ដូចនាបច្ចុប្បន្ន។

សេចក្ដីប្រកាសខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីសេតវិមាននាថ្ងៃទី ១ ខែធ្នូ បានឲ្យដឹងថា អាមេរិក និងចិនបានឯកភាពគ្នាពន្យាការដំឡើងពន្ធ ខណៈដែលប្រទេសទាំងពីរនឹងរៀបចំការចរចា សំដៅទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងរយៈពេល ៩០ ថ្ងៃ។ សេតវិមានបានលើកច្បាស់ថា លោកប្រធានាធិបតី Donald Trump បានយល់ព្រមពន្យារពេលការដំឡើងពន្ធ ២៥ % លើកញ្ចប់ទំនិញនាំចូលដែលមានតម្លៃ ២០០ ពាន់លានដុល្លារអាមេរិកពីចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ