ចិនជំរុញឪកាសវិនិយោគនិងទេសចរណ៍នៅអាស៊ាន

ចិនជំរុញឪកាសវិនិយោគនិងទេសចរណ៍នៅអាស៊ាន - ảnh 1
ACC ប្រមូលផ្ដុំចូលក្នុងការកែលំអរនូវ ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ាន (Image:Vietnam+)

(VOVworld)-អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) លោក​ Ma
Mingqiang និងក្រុមផលិតភាពយន្តចំណុះស្ថានីយវិទ្យុទូរទស្សន៍មជ្ឈឹមចិន
(CCTV) នឹងទៅកាន់នៅឥណ្ដូណេស៊ីក្នុងសប្តាហ៍នេះ ដើម្បីជំរុញឪកាសវិនិយោគ
និងទេសចរណ៍នៅប្រទេសនេះ។លោក Ma Mingqiang បានអោយដឹងថា ACC ប្រមូលផ្ដុំចូលក្នុងការកែលំអរនូវទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាង
ចិននិងសមាជិកអាស៊ានទាំងអស់​ ជាពិសេសក្នុងវិស័យវិនិយោគទុន ពាណិជ្ជកម្ម
អប់រំ វប្បធម៏និងទេសចរណ៍ អំពាវនាវបណ្ដាអ្នកធ្វើវិនិយោគបរទេសមានទំនុក
ទុកចិត្ត បណ្ដាក់ទុនចូលអាស៊ាន និងលើកទឹកចិត្តប្រជាជនចិនទៅកំសាន្តនៅ
ប្រទេសសមាជិកអាស៊ាននានា។មុននោះ ACC បានផ្សាយបណ្ដាកម្មវិធី មាន
រយៈពេលពី៥ដល់៧នាទី​ លើបណ្ដាញ​ CCTV អំពីទេសចរណ៍កម្ពុជា ដែលធ្វើ
អោយបរិមាណភ្ញៀវទេសចរចិន ដែលទៅទស្សនាកម្ពុជា បានកើនពី១,២លាន
លើកនាក់ក្នុងឆ្នាំ២០១១ឡើង១,៨លានលើកនាក់ក្នុងឆ្នាំ២០១២។បន្ទាប់ពីកម្ពុជា
និងឥណ្ដូណេស៊ី​ ACC នឹងអនុវត្តន៍បណ្ដាផែនការស្រដៀងគ្នារនៅប្រទេសស
មាជិកផ្សេងៗនៅក្នុងអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ