ចិនត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្ម

(VOVWORLD) - នាថ្ងៃទី ៣០ មិនា ចិនអំពាវនាវឲ្យមជ្ឈដ្ឋានសមត្ថកិច្ចអាមេរិកវាយតំលៃ យ៉ាងម៉ត់ចត់ការរងឥទ្ធិពលនៃលទ្ធិគាំពារនិយមពាណិជ្ជកម្មឯកតោភាគី ព្រមទាំង សង្កត់ធ្ងន់ថា៖ ប៉េកាំងត្រៀមខ្លួនជាស្រេចទប់ទល់នឹងរាល់ការសាកល្បង។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានសង្កត់ធ្ងន់ថា៖ ចិនបានអះអាងជាច្រើនលើកជាច្រើនសារថា ប្រទេសនេះមិនចងឲ្យកើតឡើងសង្គ្រាមពាណិជ្ជកម្មទេ។ 
ចិនត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្ម  - ảnh 1 ចិនត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្ម 

នាថ្ងៃទី ៣០ មិនា ចិនអំពាវនាវឲ្យមជ្ឈដ្ឋានសមត្ថកិច្ចអាមេរិកវាយតំលៃ យ៉ាងម៉ត់ចត់ការរងឥទ្ធិពលនៃលទ្ធិគាំពារនិយមពាណិជ្ជកម្មឯកតោភាគី ព្រមទាំង សង្កត់ធ្ងន់ថា៖ ប៉េកាំងត្រៀមខ្លួនជាស្រេចទប់ទល់នឹងរាល់ការសាកល្បង។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានសង្កត់ធ្ងន់ថា៖ ចិនបានអះអាងជាច្រើនលើកជាច្រើនសារថា ប្រទេសនេះមិនចងឲ្យកើតឡើងសង្គ្រាមពាណិជ្ជកម្មទេ។ ប៉ុន្តែ ប្រសិមបើបង្ខំឲ្យចូលរួមសង្គ្រាមដូច្នេះនោះគឺប៉េកាំងជឿជាក់ថាខ្លួនមានសមត្ថភាពទប់ទល់នឹងរាល់ការសាកល្បង។ តាមមន្ត្រីរូបនេះថា មិនត្រឹមតែប្រជាពលករក្នុងផ្នែកកសិកម្មរបស់អាមេរិកព្រួយបារម្ភពេលដែល ទំនាក់ទំនងពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចធំ បំផុតលើពិភពលោកតានតឹងឡើងៗ ប៉ុណ្ណោះទេ ថែមទាំង នេះជាការព្រួយបារម្ភ រួមរបស់អតិថិជននិងសហគមន៍សហគ្រាស ទៀតផង។ លោក Lu Kang បានចេញផ្សាយសេចក្តីប្រកាសពោលខាងលើបន្ទាប់ពីការអត្ថាធិប្បាយនាពេលថ្មីៗ នេះរបស់ឯកអគ្គរដ្ឋទូតអាមេរិប្រចាំនៅចិន លោក   Terry Branstand បាន ព្រមានការដែលចិនតបតវិញតម្រង់ទៅលើផ្នែកនាំចេញសណ្ដែកសៀងរបស់ អាមេរិកដែលនឹងបណ្តាលការខូចខាតសំរាប់អតិថិជនចិន បើប្រៀបនឹង កសិករ អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ