ចិនត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមពាណិជ្ជកម្មយូរអង្វែងជាមួយអាមេរិក

(VOVWORLD) - នាថ្ងៃទី ១៦ ខែមិថុនា ទស្សនវដ្តីន៍នយោបាយរបស់បក្សកុម្មុយនីស្តចិន Qiushi បានចេញផ្សាយបទអត្ថាធិប្បាយមួយដោយអះអាងថាអាមេរិកបានវាយតម្លៃទាបចំពោះឆន្ទៈរបស់ចិនក្នុងសង្គ្រាមពាណិជ្ជកម្ម ហើយទីក្រុងប៉េកាំងបានត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមសេដ្ឋកិច្ចជាយូរអង្វែង។
ចិនត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមពាណិជ្ជកម្មយូរអង្វែងជាមួយអាមេរិក - ảnh 1 ចិនត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមពាណិជ្ជកម្មយូរអង្វែងជាមួយអាមេរិក

យោងតាមបទអត្ថាធិប្បាយនេះ ប្រទេសចិននឹងមិនធ្វើលម្បទានចំពោះគោលការណ៍ជាសារវន្តសំខាន់ៗនៅក្នុងការចរចាជាមួយអាមេរិកស្តីពីការបញ្ចប់រាល់ការខ្វែងគំនិតនោះទេ។ ទស្សនាវដ្ដីនេះក៏បានចោទប្រកាន់អាមេរិកពីបទរារាំងដំណើរការផ្លាស់ប្តូរថ្មីនូវបច្ចេកវិទ្យារបស់ចិន ហើយក៏បានព្រមានថាសង្គ្រាមពាណិជ្ជកម្មនឹងដះឥទ្ធិពលអវិជ្ជមានដល់ខឿនសេដ្ឋកិច្ចអាមេរិកជាពិតប្រាកដផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ