ចិននិងបារាំងឯកភាពជំរុញទំនាក់ទំនងទ្វេភាគី

(VOVWORLD) -ចិន និងបារាំងនឹងបន្តជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ។ ប្រធានរដ្ឋចិន លោក Xi Jinping និង ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឯកភាពដូច្នេះនៅក្នុងជំនួបចរចានាថ្ងៃទី ៩ មករា នៅទីក្រុងប៉េកាំង។
ចិននិងបារាំងឯកភាពជំរុញទំនាក់ទំនងទ្វេភាគី - ảnh 1ចិននិងបារាំងឯកភាពជំរុញទំនាក់ទំនងទ្វេភាគី 

ចិន និងបារាំងនឹងបន្តជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ។ ប្រធានរដ្ឋចិន លោក Xi Jinping និង ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឯកភាពដូច្នេះនៅក្នុងជំនួបចរចានាថ្ងៃទី ៩ មករា នៅទីក្រុងប៉េកាំង។

លោក Xi Jinping បានសង្កត់ធ្ងន់ថា លោក Emmanuel Macron គឺជាថ្នាក់ដឹកនាំបរទេសដំបូងគេអញ្ជើញមកចិនក្នុងឆ្នាំ ២០១៨ ហើយជាថ្នាក់ដឹកនាំអឺរ៉ុបដំបូងគេមកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្រោយពីមហាសន្និបាតតំណាងទូទាំងប្រទេសប្ស កុម្មុយនីស្តចិនលើកទី XIX ។ លោក Xi Jinping បានអះអាងថាចិនត្រៀមខ្លួនជាស្រេចបង្កើនការផ្លាស់ប្ដូរ ពង្រឹងទំនុកទុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការជាមួយបារាំង ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។

រីឯខ្លួនវិញ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថា ភាគីទាំងពីរសន្យារក្សាការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ ភាគីទាំងពីរក៏បានចែករំលែកទស្សនៈថាមានត្រឹមតែដំណោះស្រាយនយោបាយទើបអាចដោះស្រាយបាន ជម្លោះនៅអាហ្វ្រិក ស៊ីរី និងអ៊ីរ៉ាក់។

បន្ទាប់ពីកិច្ចចរចា ថ្នាក់ដឹកនាំទាំងពីរូបបានអញ្ជើញជាកស្សិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក ក្នុងនោះមានកិច្ចព្រមព្រៀងលើវិស័យ នុយក្លេអ៊ែរនិងអាកាសចរណ៍ផងដែរ។

ក៏នាថ្ងៃដដែល លោក Emmanuel Macron ក៏មានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាចិនលោក Zhang Guizhou ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ