ចំនួនជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅឥណ្ឌូ ណេស៊ីបានកើនឡើងដល់ជិត ២០០០ នាក់

(VOVWORLD) - បរិយាកាសដ៏ក្រៀមក្រំបានបានគ្របដណ្តប់នៅខេត្ត Sulawesi ភាគខាង កណ្តាលនៅពេលដែលចំនួនជនរងគ្រោះដែលត្រូវបានសម្លាប់ដោយសារគ្រោះមហន្តរាយរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅខេត្តនេះ។ គិតរហូត មកដល់យប់ ថ្ងៃទី៧ ខែតុលា ពោលគឺក្រោយរយៈពេល ១០ថ្ងៃ បន្ទាប់ពីគ្រោះធម្មជាតិ  កងកំលាំងសង្គ្រោះបានរកឃើញសពមនុស្សចំនួន ១៩៤៤ នាក់។
ចំនួនជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅឥណ្ឌូ ណេស៊ីបានកើនឡើងដល់ជិត ២០០០ នាក់ - ảnh 1 ចំនួនជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅឥណ្ឌូណេស៊ីបានកើនឡើងដល់ជិត ២០០០ នាក់

កងកម្លាំងសង្គ្រោះកំពុងបន្តស្វែងរកជនរងគ្រោះដែលកប់នៅក្នុងគំនរកំទេច កំទីនិងភក់ដីមុនពេលយុទ្ធនាការស្វែងរកជនបាត់ខ្លួននឹងបញ្ចប់នៅថ្ងៃទី ១១ ខែតុលាខាងមុខ។ក៏ប៉ុន្តែនាបច្ចុប្បន្នមានព័ត៌មានឲ្យដឹងថា ថាចំនួនមនុស្សសបាត់ ខ្លួនប្រមាណ ៥.០០០ នាក់ នៅមិនទាន់ស្គាល់ច្បាស់នៅឡើយយោងតាម រាយការណ៍របស់អាជ្ញាធរនៅភូមិ Balaroa និងភូមិ Petobo ស្ថិតនៅជិតកោះ Palu ដែលជាទីក្រុងរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសាររលកយក្សស៊ូណាមីនាថ្ងៃទី២៨ខែកញ្ញាកន្លងទៅ។ មជ្ឈដ្ឋានមន្ត្រីឥណ្ឌូណេស៊ីមិនទាន់បញ្ជាក់ពីតួលេខទាំងនេះ បានទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ