ចំនួនមនុស្សស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកលើមូលដ្ឋានយោធានៅ អាហ្វហ្គានីស្ថាន កើនឡើងខ្ពស់

(VOVWORLD) -មន្ត្រីរូបនេះ បានឲ្យដឹងថែមទៀតថា មានព័ត៌មានដែលថា ភ្នាក់ងារចំនួន ១២៦ នាក់ នៃកងកម្លាំងសន្តិសុខអាហ្វហ្គានីត្រូវស្លាប់ ក្នុងការបំផ្ទុះនៅខាងក្នុង មជ្ឈមណ្ឌលហ្វឹកហ្វឺនយោធា។

ទីភ្នាក់ងារសារព័ត៌មាន Reuters (អង់គ្លេស)បានដកស្រង់ពាក្យសម្តីរបស់មន្ត្រីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងជាង ១០០ នាក់ ក្នុងការបំផ្ទុះគ្រាប់បែក លើមូលដ្ឋានយោធានៅខេត្ត Maidan Wardak ភាគខាងត្បូងប្រទេសនេះ កាលពីថ្ងៃទី ២១ ខែមករា។ មន្ត្រីរូបនេះ បានឲ្យដឹងថែមទៀតថា មានព័ត៌មានដែលថា ភ្នាក់ងារចំនួន ១២៦ នាក់ នៃកងកម្លាំងសន្តិសុខអាហ្វហ្គានីត្រូវស្លាប់ ក្នុងការបំផ្ទុះនៅខាងក្នុង មជ្ឈមណ្ឌលហ្វឹកហ្វឺនយោធា។ មន្ត្រីមួយរូបនៃខេត្តនេះក៏បានបញ្ជាក់ថា ចំនួនមនុស្សត្រូវស្លាប់គឺ ១០០ នាក់។ មុននេះរដ្ឋាភិបាលបានប្រកាស មានមនុស្សចំនួន ១២ នាក់ ត្រូវស្លាប់ក្នុងការវាយប្រហារនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ